
vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Vivo S19 series និងនាឡិកាឆ្លាតវៃ Vivo Watch GT នៅលើទីផ្សារប្រទេសចិនឆាប់ៗនេះហើយ។ បើតាមការបញ្ជាក់ចេញពីក្រុមហ៊ុននៅថ្ងៃនេះ គឺបានបង្ហាញចេញនូវថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មី vivo S19 series នេះហើយ។
ស្មាតហ្វូន Vivo S19 series ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញចេញជាមួយនិងកម្រ៉ាស់ស្តើង និងមានការពង្រឹកថាមពលថ្មទំហំធំជាងមុនគឺដល់ទៅ 6,000mAh ខណៈដែលតួខ្លួនគឺមានកម្រ៉ាស់ស្តើងត្រឹមតែ 7.19mm ប៉ុណ្ណោះ។ ជាមួយនិងថាមពលថ្មថ្មីនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដែលកម្លាំង 809Wh/L, ផ្តល់នូវថាមពលកាន់ភ្លើងយូរជាងមុន ខណៈដែលទំហំគឺនៅដដែល។
បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបានបញ្ជាក់ថា Vivo S19 series អាចប្រើប្រាស់បានដល់ទៅ 145 ម៉ោង នៅក្នុងការស្តាប់បទចំរៀង ហើយនិងអាចស្ថិតនៅក្នុងសីតុណ្ហភាពបានកម្រិតទាបបំផុត -20℃។ បន្ថែមពីនេះ ថ្មនេះ ក៏ផ្តល់នូវអនុភាពខ្លាំងកាន់ថាមពលបានយូរ និងមានសុវត្ថិភាពជាងមុនៗផងដែរ។ យោងតាមរបាយការណ៌មុននេះ បាននិយាយថា ស្មាតហ្វូន S19 នឹងមានថ្មទំហំ 6,000mAh ខណៈដែល vivo S19 Pro នឹងមានថាមពលថ្មទំហំ 5,500mAh ហើយស្មាតហ្វូនទាំងពីរនេះ គឺមានការប្រើប្រាស់នូវកម្លាំងសាក 80W fast charging។

របាយការណ៌ដដែលនេះ បន្តថា ស្មាតហ្វូនជំនាន់ថ្មី vivo S19 Sereis គឺមានអេក្រង់ទំហំ 6.78-អ៊ីង OLED ល្បឿន 120Hz និងបង្ហាញចេញបានកម្រិត 1.5K resolution។ ស្មាតហ្វូនម៉ូដែល S19 មានអរក្រង់រាបស្មើត ខណៈដែលម៉ូដែល Pro គឺនឹងប្រើប្រាស់អេក្រង់កោង។ សម្រាប់បន្ទះឈីបវិញ គឺ Snapdragon 7 Gen 3 និងប្រើប្រាស់នៅលើ S19 រីឯ S19 Pro នឹងប្រើប្រាស់បន្ទះឈីប Dimensity 9200+។
Vivo S19 series នឹងមានកាមេរ៉ាមុខទំហំ 50-Megapixel (Samsung JN1) ភ្ជាប់ជាមួយមុខងារ Autofocus។ និយាយពីកាមេរ៉ាក្រោយនៅលើ S19 គឺនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel (Samsung GNJ) + 8-megapixel។ ហើយចំពោះម៉ូដែល Pro គឺនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel (Sony IMX920, OIS) + 8-megapixel (ultra-wide) + 50-megapixel IMX816, 2x telephoto។ ស្មាតហ្វូន S19 ទាំងពីរនេះ គឺដំណើរការនលើស្បែកមុខកម្មវិធី OriginOS 4 និងAndroid 14 និងមានទំហំ 12GB+256GB, 12GB+512GB, 16GB+256GB និង 16GB+512GB។
