ស្វែងរកពួកយើង:

vivo S20 និង S20 Pro បង្ហាញវត្តមានជាមួយឈីប Snapdragon7 Gen 3 និងថ្មទំហំ 6500mAh

ដោយ

Koun Jab Luffy

03 ធ្នូ 2024 09:08 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញស្មាតហ្វូនលំដាប់ថ្នាក់ថវិកាស៊េរីថ្មីម៉ូដែល vivo S20 និង S20 Pro នៅទីផ្សារប្រទេស ចិន។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូដែលនេះត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវអេក្រង់ AMOLED កម្រិតបង្ហាញ 1.5K ល្បឿន 120Hz ទំហំ 6.67-inch គាំទ្រកម្រិតបង្ហាញទឹកពណ៌ vivid color ជាមួយកម្រិតពន្លឺខ្ពស់ដល់ 4,500nits peak brightness ជាមួយមុខងារ high-frequency PWM dimming។ vivo S20 បំពាក់នូវអេក្រង់រាបស្មើរគែម ខណៈម៉ូដែល vivo S20 Pro បំពាក់នូវអេក្រង់កោង។
ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះមានជម្រើសពណ៌ស្អាតៗជាមួយការលេងស្ទាយខ្នងក្រោយដ៏ទាក់ទាញដោយក្នុងរួមមានពណ៌ទឹកមាសហៅថា Phoenix Feather Gold, ពណ៌ស្វាយហៅថា Purple Air, ពណ៌ស Jade Dew White, និងពណ៌ Pine Smoke Ink។ vivo S20 ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 7 Gen 3 ចំនែកម៉ូដែល vivo S20 Pro បំពាក់នូវកំពូលឈីប MediaTek Dimensity 9300+ SoC ដែលផ្តល់នូវលទ្ធភាពក្នុងការប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាមួយដំណើរការដ៏រលូន។ បើតាមការបង្ហាញពី vivo ម៉ូដែល S20 Pro មានពិន្ទុខ្ពស់ដល់ទៅ 2.25 លាននៅលើកម្មវិធី Geekbench។
Article image
Vivo S20 បំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP Main Camera មានមុខងារ OIS និង 8MP Ultrawide។ ចំនែកម៉ូដែល vivo S20 Pro វិញមានកាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 50MP ដូចៗគ្នាក្នុងនោះមាន Main Camera with OSI + Ultrawide lens + Periscope telephoto ដែលមានសមត្ថភាពអាច Optical-zoom បាន 3x។ ចំនែកកាមេរ៉ាសែលហ្វីវិញ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះមានទំហំ 50MP ដូចគ្នា។ vivo S20 មានថ្មទំហំ 6,500mAh និងម៉ូដែល S20 Pro មានទំហំថ្ម 5,500mAh។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គាំទ្រកំលាំងសាកភ្លើង 90W Wired Fast Charging។
Article image
Vivo ក្នុងប្រទេសចិនបានបើកទទួលការបញ្ជាទិញមុនបានសម្រាប់ vivo S20 Series  រីឯការនាំចេញអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី 6 និងទី 12 ខែធ្នូខាងមុខនេះ។ vivo S20 មានតម្លៃចាប់ពីខ្ទង់ $317 ដល់ $413 និងម៉ូដែល Vivo S20 Pro មានតម្លៃចាប់ពីខ្ទង់ $468 ដល់ $551៕
vivo S20 និង S20 Pro បង្ហាញវត្តមានជាមួយឈីប Snapdragon7 Gen 3 និងថ្មទំហំ 6500mAh