ក្រុមហ៊ុន vivo ទើបតែបង្ហាញស្មាតហ្វូន vivo S60 series នៅក្នុងប្រទេសចិនដែលមានចំនួន 2 ម៉ូដែលរួមមានដូចជា ស្មាតហ្វូន vivo S60 និង S60 Vitality Edition ដែលស្មាតហ្វូនទាំងពីរនេះ គឺមានថាមពលថ្ម Refresh Rate ខ្ពស់ និងបចច្ចេកវិទ្យា AI Live Photo Tools ថែមទៀតផង។ ស្មាតហ្វូន vivo S60 មានអេក្រង់ទំហំ 6.59 អ៊ីងកម្រិតបង្ហាញចេញ 1260p Flat display និងរត់ជាមួយល្បឿនកម្រិត 144Hz refresh rate ខណៈដែលកាមេរ៉ាខាងមុខនៅលើស្មាតហ្វូនទាំងពីរនេះគឺមានទំហំ 50MP សម្រាប់ selfie និងវីដេអូខល។

បើមើលទៅលើផ្នែកខាងក្រោយវិញនៅលើស្មាតហ្វូន vivo S60 មានកាមេរ៉ា 3 គ្រាប់ដែលសិនស័រគោលមានទំហំ 50MP, 8MP Ultrawide និង 50MP IMX882 Periscope Telephoto lens គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x optical zoom។ សម្រាប់ស្មាតហ្វូន Vitality Edition វិញមិនមានកាមេរ៉ា Telephoto lens នោះទេ គឺវមានតែកាមេរ៉ាគោល 50MP និង 8MP ultrawide ប៉ុណ្ណោះ។ ស្មាតហ្វូន vivo S60 ថ្មីនេះ មានសមត្ថភាពនៅក្នុងការថតកម្រិត 4K Live capture និងមានការដាក់បញ្ចូលនូវ Effects ជាច្រើនទៀតដូចជា “Cool White Portrait” mode, Live color grading tools និង “Starlight Live” effect ជាដើម។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏បង្ហាញនូវមុខងារថ្មី “3D Spatial Visual Effects” ផងដែរ។

ទៅលើសមត្ថភាពវិញ ស្មាតហ្វូនទាំងពីរនេះ បំពាក់នូវថាមពលថ្មទំហំ 7,200mAh ទ្រទ្រង់នូវបច្ចេកវិទ្យាសាក 90W wired charging, IP68 និង IP69 សម្រាប់ការពារធូលី និងទឹក stereo speakers, infrared remote functionality និង X-axis linear motors។ ស្មាតហ្វូន vivo S60 នេះ ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8s Gen 3 ខណៈពេលដែលស្មាតហ្វូន Vitality Edition ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7500។

ស្មាតហ្វូន vivo S60 មានតម្លៃ 3,599 យ៉ន់ (~ 530) សម្រាប់ទំហំ 12GB-256GB ខណៈទំហំ 16GB-512GB មានតម្លៃ 4,399 យ៉ន់ (~$648)។ ស្មាតហ្វូន vivo S60 Vitality Edition មានតម្លៃ 2,899 យ៉ន់ (~$428) សម្រាប់ទំហំ 8GB-256GB និងតម្លៃ 3,499 យ៉ន់ (~$516) សម្រាប់ទំហំ 12GB-512GB។ ក្រុមហ៊ុន vivo មិនទាន់ប្រកាសអំពីតម្លៃសម្រាប់ទីផ្សារសកលនៃស្មាតហ្វូន vivo S60 Series នៅឡើយទេ៕
