ស្វែងរកពួកយើង:

vivo S60 Series ត្រូវគេបង្ហើបថា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8-Series និងមានថាមពលថ្ម 7,000mAh

ដោយ

ជុំ ប៉េងលីន

11 ឧសភា 2026 02:30 រសៀល

អាន 2 នាទី

vivo S60 Series ត្រូវគេបង្ហើបថា នឹងបំពាក់នូវបន្ទះឈីប Snapdragon 8-Series និងមានថាមពលថ្ម 7,000mAh
Article image

នៅថ្ងៃនេះ មានរបាយការណ៍ជាច្រើនបានទម្លាយអំពីម៉ាកយីហោស្មាតហ្វូនជាច្រើនរបស់ប្រទេសចិន បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិននៅក្នុងខែនេះ ដោយម៉ូដែលទាំងនេះ គឺមានការពង្រឹងសមត្ថភាពខ្លាំងក្លាបំផុត។ ស្មាតហ្វូនថ្មីៗទាំងនេះ មានដូចជាស្មាតហ្វូន Honor 600 Series, OPPO Reno 16 Series និង vivo S60។ ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station គឺមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន S-Series របស់ក្រុមហ៊ុន Vivo ផងដែរ។

តាមអ្នកទម្លាយ Digital Chat Station ដែលទើបតែចែករំលែកអំពីព័ត៌មានថ្មីនៃស្មាតហ្វូន Vivo “S” នៅក្នុងត្រកូល vivo S60 series នេះ បាននិយាយថា ស្មាតហ្វូន vivo S60 series គឺមានអេក្រង់ទំហំ 6.59 អ៊ីង កម្រិត 1.5K display គាំទ្រជាមួយនេះជាមួយនឹងកាមេរ៉ាខាងក្រោយឌីស្សាញម៉ូឌុលផ្តេក ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s-series chipset។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យា 90W fast charging ។

ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវសិនស័រ Sony IMX8-series mid-sized periscope telephoto sensor ហើយមានតួខ្លួនភ្ជាប់ជាមួយនឹងគែមធ្វើពីលោហធាតុ ដែលគាំទ្រដោយសិនស័រ ultrasonic in-display fingerprint scanner, រួមនិងបច្ចេកវិទ្យា IP68/IP69 សម្រាប់ការពារទឹក និងធូលី និងទ្រទ្រង់នូវ magnetic accessories តាមរយៈ magnetic cases ថែមទៀត។ ស្មាតហ្វូននេះ ក៏មានទ្រទ្រង់នូវការប្រើប្រាស់ជាមួយនឹង telephoto extender accessory ថែមទៀត។ ស្មាតហ្វូន vivo S60 នេះនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន vivo S60 Pro Mini ដែលមានការឌីស្សាញរូបរាងតូចស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនផងដែរ។

Article image
គួររំលឹកផងដែរថា ស្មាតហ្វូន vivo S60 Pro Mini ត្រូវបានគេមើលឃើញថា គឺជាម៉ូដែលមួយដែលមានការ Rebrand ពីស្មាតហ្វូន Vivo X300 FE ដែលចេញលក់សម្រាប់ទីផ្សារសកល។ ដូច្នេះសម្រាប់ស្មាតហ្វូន S60 Pro Mini ក៏នឹងក្លាយជាម៉ូដែល rebrand ពីស្មាតហ្វូន vivo X500 FE ដែលនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆមាសទី 1 ឆ្នាំ 2027 ខាងមុខនេះផងដែរ៕