
ថ្មីៗនេះ ហាងលក់រាយនៅប្រទេសឥណ្ឌា បានធ្វើការផុសនូវរួបភាពផ្សព្វផ្សាយរបស់ស្មាតហ្វូនជំនាន់ ថ្មីត្រកូល V-Series ម៉ូដែល vivo V30 និង vivo V30 Pro។ យោងតាមដំណឹងថ្មី នៅថ្ងៃនេះ បាន បញ្ជាក់ថា ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញស្មាត ហ្វូនថ្មីនេះនៅលើទីផ្សារប្រទេសឥណ្ឌាឆាប់ៗ នេះហើយ។
ជាមួយនិងដំណឹងថ្មីនេះ ក្រុមហ៊ុន vivo បានបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន V30 និង V30 Pro នៅលើវិបសាយផ្លូវការថែមទៀតផង ប៉ុន្តែ vivo មិនទាន់បានបញ្ចេញនួវកាលបរិច្ឆេតនៃ សម្ពោធជាផ្លូវការរបស់ស្មាតហ្វូននេះនៅឡើយទេ ដោយគ្រាន់តែបង្ហាញនូវរូបរាង និងពណ៌របស់ V30 Pro សម្រាប់ទីផ្សារប្រទេសឥណ្ឌាប៉ុណ្ណោះ។ ស្មាតហ្វូនេះមានពណ៌ Classic Black, Andaman Blue និង Peacock Green.

បើតាមប្រភពកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូន vivo V30 Pro នឹងក្លាយជាស្មាតហ្វូនដែលមាន កម្រ៉ាស់ស្តើងជាងគេបំផុតនៅឆ្នាំ 2024 នេះ "slimmest phone of 2024 "។ អ្វីដែលពិសេសនោះ ស្មាតហ្វូននេះ ក៏ជាម៉ូដែល V-Series ដែលមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា ZEISS tuning និង ZEISS Style Portrait filters ដែលរួមមានដូចជា Biotar, Sonar, Cine-flare, Cinematic, Planar, និង Distagon ជាដើម។ សម្រាប់ម៉ូដែល vivo V30 Pro ក៏ជាម៉ូដែលដំបូងគេរបស់ V-Series ដែលមាមការគាំទ្រដោយប្រព័ន្ធកាមេរ៉ា ZEISS filters ថែមទៀតផង។
vivo V30 Pro នឹងមានអេក្រង់ល្បឿន 120Hz គែមកោង និងមានរន្ធមួយគ្រាប់នៅចំណ្តាលអេក្រង់ ដែលមានញាត់នូវកាមេរ៉ាសែលហ្វី។ ក្រុមហ៊ុន vivo ប្រចាំប្រទេសថៃបានបញ្ជាក់ថា ស្មាតហ្វូនេះ នឹងមានកាមេរ៉ាមុខទំហំ 50MP។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5000mAh។ តាមព័ត៌មានមុននេះ បានបញ្ជាក់ហើយថា ស្មាតហ្វូន V30 Pro នឹងមានការសម្ពោធជាផ្លូវការនៅប្រទេសថៃនាថ្ងៃទី 28 ខាងមុខនេះហើយ ដូច្នេះ យើងនឹងជ្រាបព័ត៌មានកាន់ច្បាស់នៅថ្ងៃនោះ។

សូមជំរាបថា ស្មាតហ្វូន vivo V30 នេះ គឺមិនមែនជាម៉ូដែលថ្មី ដែលទើបនឹងបង្ហាញនៅពេលនេះនោះ ទេ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញកាលពីដើមខែកន្លងទៅនេះរួចហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន vivo ក៏បានបង្ហើបការបង្ហាញវត្តមានរបស់ម៉ូដែល V30 Lite ផងដែរ ប៉ុន្តែមិនមានការប្រកាសចេនៅលើទីផ្សារឥណ្ឌានោះទេ ដោយអាចនឹងមានតែស្មាតហ្វូន V30 និង V30 Pro ប៉ុណ្ណោះ។
