ស្វែងរកពួកយើង:

vivo V30 Lite បង្ហាញខ្លួននៅអារ៉ាប៊ីសាអូឌីតជាមួយបន្ទះឈីប Snapdragon 4 Gen 2 និង អេក្រង់ 120Hz AMOLED

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 10:40 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo បានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល vivo V30 Lite នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ស្មាតហ្វូនថ្នាក់កណ្តាលថ្មី នេះ ត្រូវបានក្រុមហ៊ុននេះ ប្រកាសចេញនៅលើប្រទេសចិន កាលពីខែធ្នូឆ្នាំ 2023 កន្លងទៅនេះ ជាមួយនឹងបំពាក់មកនូវលក្ខណៈសម្បត្តិផ្សេងគ្នាជាច្រើន។ ជាមួយនិងវត្តមានស្មាតហ្វូននេះនៅអារ៉ាប់ប៊ីសាឌីតពេលនេះ បញ្ជាល់ថា ស្មាតហ្វូននេះ បានចាប់បង្ហាញខ្លួននៅក្នុងទីផ្សារអន្តរជាតិហើយ។
ស្មាតហ្វូន vivo V30 Lite ថ្មីនេះ គឺការបំពាក់នូវអេក្រង់ដែលមានទំហំ 6.67-អ៊ីងជាប្រភេទកញ្ចក់ AMOLED គាំទ្រជាមួយនឹង ល្បឿនរត់បាន 120Hz refresh rate និងបង្ហាញចេញបានកម្រិត Full HD+ resolution ហើយនិងមានពន្លឺ 1200 nits។ ខុសប្លែកពីម៉ូដែលនៅក្នុងប្រទេសចិន ចំពោះស្មាតហ្វូន vivo V30 Lite 5G នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនេះ មានបន្ទះឈីប  Snapdragon 4 Gen 2 SoC ជាជាងការប្រើប្រាស់នូវបន្ទះឈីប Snapdragon 695។ បន្ទះឈីបនេះក៏មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ហើយវាក៏មាន virtual RAM ដល់ទៅ 12GB ថែមទៀតផង។
ផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះ គឺមានបំពាក់នូវកាមេរ៉ាគោលមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel Portrait ហើយនិងគ្រាប់ទីបីមានទំហំ 8-Megapixel Ultra-Wide Angle Lens ខណៈដែលកាមេរ៉ាខាងមុខស្មាតហ្វូននេះ គឺមានទំហំ 8-Megapixel។ ស្មាតហ្វូននេះ មានថាម ពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging។ នៅលើស្មាតហ្វូននេះ ក៏មាន IP54 សម្រាប់ការពារទឹក និងធូលី ហើយក៏មានការតម្លើងមកជាមួយនូវ Dual stereo speaker ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា Hi-Res audio ទៀតផង។ ស្មាតហ្វូននេះ មានកម្រាស់ស្តើងត្រឹមតែ 7.79mm ប៉ុណ្ណោះ។
Article image
ស្មាតហ្វូន Vivo V30 Lite ម៉ូដែលថ្មីនេះ បានបង្ហាញខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងជម្រើស 2 ពណដ៏ស្រស់ស្អាត ដែលរួមមានដូចជា Crystal Black និង Leather Purple។ សម្រាប់ស្មាតហ្វូននេះមានទំហំ 12GB +256GB និងមានដាក់លក់នៅក្នុងតម្លៃ  1,129 SAR ដែលប្រហែលជា 301$ ៕
vivo V30 Lite បង្ហាញខ្លួននៅអារ៉ាប៊ីសាអូឌីតជាមួយបន្ទះឈីប Snapdragon 4 Gen 2 និង អេក្រង់ 120Hz AMOLED