
vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន vivo V30 series ហើយ ដែលរួមទាំងការបង្ហាញនូវស្មាតហ្វូនម៉ូដែលថ្មី V30 Pro នៅក្នុងប្រទេសថៃនាថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះផងដែរ។
នៅមុនការប្រកាសចេញនេះ ស្មាតហ្វូននេះ V30 Pro បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នវាយតម្លៃ NBTC របស់ប្រទេសថៃរួចហើយ ដោយនៅលើបញ្ជីនេះបញ្ជាក់ថា ស្មាតហ្វូននេះមានលេខម៉ូដែលV2319 និងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G ថែមទៀតផង។ ខណៈពេលនេះនៅលើបញ្ជី NBTC នៅមិនទាន់មានការបង្ហាញលក្ខណៈសម្បត្តិស្មាតហ្វូននេះនោះទេ ប៉ុន្តែសម្រាប់ការបែកកន្លងមក គឺមានការទម្លាយព័ត៌មានស្មាតហ្វូននេះមួយចំនួនរួចហើយ។
ថ្មីៗនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo V30 Pro នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ារបស់ក្រុមហ៊ុន Zeiss-branded camera system ដែលបានធ្វើអោយម៉ូដែលនេះ ក្លាយជាស្មាតហ្វូនដំបូងគេរបស់ Vivo V series lineup ដែលទទួលបាននូវការអាប់ដែតដ៏ធំមួយនេះ។ មួយវិញទៀតរបាយការណ៌ថ្មីនេះ ក៏មានការបញ្ជាក់បន្ថែមថា សម្រាប់ការប្រើប្រាស់នូវបច្ចេកិទ្យា Zeiss នេះ នៅលើកាមេរ៉ាស្មាតហ្វូន ក៍នឹងមានការនាំយកមកនូវមុខងារថ្មីៗចំនួន 6 របស់ Zeiss-style portrait modes មកកាន់អ្នកប្រើប្រាស់សម្រាប់ការថតរូបបែប professional-grade portraits កាន់តែប្រសើរថែមទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ជាមួយនិង Zeiss video modes ផងដែរ។
ផ្អែកតាមលក្ខណៈសម្បត្តិកន្លងមក បានបង្ហាញថា ស្មាតហ្វូននេះ មានកមេរ៉ាគោលទំហំ 50-Megapixel និងមានគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel telephoto camera។ ស្មាតហ្វូន Vivo V30 Pro នឹងមានអេក្រង់ AMOLED panel ទំហំ 6.78-អ៊ីង គែមកោង បង្ហាញចេញបានទំហំ 1260x2800 pixels resolution។ ស្មាតហ្វូននេះ នឹងមានដំណើរនៅលើបន្ទះឈីប Snapdragon 7 Gen 3 រ៉េម 12GB ហើយនិងមានអង្គចងចាំទំហំ 512GB។

ប្រភពខាងលើនេះបន្តថា បន្ទះឈីប Snapdragon 7 Gen 3 នេះ គឺជាប្រភេទឈីប octa-core processor ដំណើរការនៅលើបច្ចេកវិទ្យា TSMC’s 4nm ដែលមាន primary core រត់បានល្បឿន 2.63 GHz ខណៈដែល 3 Cores រត់បានល្បឿន 2.4GHz និង 4 Core ទៀតរត់បានល្បឿន 1.8 GHz។ ស្មាតហ្វូននេះ នឹងមានដំណើរការនៅលើ Android 14 ផ្អែកលើ FunTouch OS 14។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះ គឺនឹងមានទំហំ 5000mAh កម្លាំងសាក 80W charging។ ស្មាតហ្វូននេះមានការការពារដោយបច្ចេកវិទ្យា IP54-rated និងមានទំហំ 164.4x75.1x7.5mm ហើយនិងទម្ងន់ 188 grams។
