
កាលពីដើមខែនេះ ក្រុមហ៊ុន vivo ប្រកាសចចេញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល vivo V30 នឹងមានប្រកាសចេញនៅលើទីផ្សារប្រទេសថៃ ជាមួយនិងស្មាតហ្វូន V30 Pro នាថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះហើយ។ យោងតាមការបង្ហាញនៅលើវិបសាយរបស់ក្រុមហ៊ុននេះ គឺមានការទម្លាយចេញនូវរូបភាពមួយចំនួនដែលផ្តិតចេញពីកាមេរ៉ាស្មាតហ្វូនេះ រួមជាមួយនិងការបង្ហាញនូវលក្ខណៈសម្បត្តិរមួយចំនួនថែមទៀតផង។
សម្រាប់រូបភាពទាំងនេះ គឺត្រូវបានផ្តិតដោយកាមេរ៉ាគោលទំហំ 50MP VCS ដែលមានមុខងារ OIS និងកាមេរ៉ាទំហំ 50MP telephoto module ហ៊ូមបាន 2x optical zoom ហើយនិងកាមេរ៉ាទំហំ 50MP ultrawide camera។


ស្មាតហ្វូន V30 Pro ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ា Zeiss lenses ផងដែរ។ សម្រាប់ម៉ូដែលនេះ គឺម៉ូដែលដំបូងគេរបស់ vivo V-series ដែលមានការប្រើប្រាស់នូវកាមេរ៉ានេះ រួមជាមួយនិងមុខងារថ្មី vivo Aura Light ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 50MP front-facing មានមុខងារ Autofocus និងមានថ្មទំហំ 5,000mAh។


V30 Pro ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង FHD AMOLED ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺអេក្រង់ 2,800 nits peak brightness។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 8200 ហើយនិងមានរ៉េម 12GB RAM រួមនឹងអង្គចងចាំ 512GB storage។ ស្មាតហ្វូននេះនឹងមានពណ៌ Night Sky Black, Shell White និង Green Sea colors។

