
ដូចការគ្រោងទុកអញ្ចឹង ស្មាតហ្វូន vivo V30 Pro បានសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃនេះហើយ។ V30 Proត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ ដែលមានការប្រើប្រាស់នូវឡែន Zeiss optics ដូចអ្វីដែលយើងធ្លាប់ឃើញនៅលើស្មាតហ្វូន X series កន្លងអញ្ចឹងដែរ។ ស្មាតហ្វូននេះ មានការបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានទំហំ និងមានអមជាមួយនិងr flashlight និង soft light ផងដែរ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប MediaTek។
ក្រុមហ៊ុននេះបានបន្តថា ស្មាតហ្វូនម៉ូដែល vivo V30 Pro គឺមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាល ដូចជំនាន់មុនៗអញ្ចឹងដែរ។ ស្មាតហ្វូននេះមានកម្រ៉ាស់ត្រឹមតែ 7.45mm និងមានទម្ងន់ 188g ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.78 អ៊ីង និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់។ បន្ទះអេក្រង់នេះ គឺជាប្រភេទកញ្ចក់ AMOLED មានគែមកោង និងបង្ហាញចេញបានទំហំ 2800x1260 pixels (1.5K) និងមានពន្លឺ 452 PPI រួមនិងល្បឿន 120Hz refresh rate ហើយនិងមានការគាំទ្រដោយកម្រិតចាក់ពណ៌ 10-bit color depth ថែមទៀតផង។

អេក្រង់នេះ មានពន្លឺ 2800 nits local brightness level និង 1200 nits global brightness level ហើយនិងមានកម្រិតឆ្លើយតបអេក្រង់ 300Hz touch sampling rate រួមជាមួយនិងបច្ចេកវិទ្យា 2160Hz PWM dimming ហើយថែមទាំងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ថែមទៀត។ vivo V30 Pro ដំណើរការនៅបន្ទះឈីប MediaTek Dimensity 8200 SoC និងមានរ៉េម LPDDR5X RAM ហើយនិងអង្គចងចាំ UFS 3.1 Storage ព្រមទាំងប្រើប្រាស់នូវស្បែកមុខកម្មវិធី Funtouch OS 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14។

នៅលើស្មាតហ្វូននេះ គឺមានការតម្លើងនូវកាមេរ៉ា Zeiss ចំនួន 3 គ្រាប់ ដែលកាមេរ៉ាគោលជាប្រភេទ OIS ទំហំ 50MP Sony IMX920 និងគ្រាប់ទីពីរមានទំហំ 50MP ultrawide គាំទ្រជាមួយមុខងារ Autofocus និងគ្រាប់ទីបីមានទំហំ 50MP ហ៊្សូម 2x telephoto shooter។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP មានមុខងារ autofocus។ សម្រាប់មុខងារទំនាក់ទំនងវិញ គឺមានការប្រើ Dual SIM, 5G, WiFi 6, Bluetooth 5.3, GNSS, NFC និងរន្ធ USB 2.0។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh និងមានកម្លាំងសាក 80W wired charging។

Vivo V30 Pro ដាក់លក់នៅលើទីផ្សារឥណ្ឌូនេស៊ី ជាមួយតម្លៃ Rp. 8,999,000 (~$570) ទៅលើទំហំ 12GB+512GB។ ស្មាតហ្វូននេះមានជម្រើសពណ៌ Equatorial Green និង Volcanic Black color។
