ស្វែងរកពួកយើង:

Vivo V30 នឹងបំពាក់នូវសិនស័រកាមេរ៉ាកម្រិតខ្ពស់របស់ Sony ហើយថែមទាំងមានគាំទ្រដោយកាមេរ៉ា Zeiss ទៀតផង

ដោយ

Koun Jab Luffy

21 កុម្ភៈ 2024 08:25 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Vivo ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន V30 series ម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន នៅក្នុងប្រទេសថៃនៅថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះហើយ។ នៅមុនការប្រកាសជាផ្លូវការនោះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ ក៏មានការបែកធ្លាយជាច្រើន និងវិញ្ញាបនបត្រជាច្រើនថែមទៀតផង។ នៅពេលនេះ តាមការបញ្ជាក់ចេញពី 91Mobiles គឺបានបញ្ចេញនូវព័ត៌មានលម្អិតជាច្រើននៃលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Vivo V30 Pro ផងដែរ។
បើមើលទៅលើប្រភពជាច្រើនចេញពី 91Mobiles នោះ គឺបានបង្ហាញថា ស្មាតហ្វូន Vivo V30 Pro នេះ នឹងមានកាមេរ៉ាទំហំ 50MP ដែលជាសិនស័រកាមេរ៉ាកម្រិតខ្ពស់ Sony ថែមទៀតផង។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP Sony IMX920 sensor ហើយនិងគ្រាប់ទៅពីមានទំហំ 50MP Sony IMX816 sensor សម្រាប់ portrait lens។ ក្រៅពីនេះ ក៏មានកាមេរ៉ា ultra-wide-angle lens ថែមទៀតផង។
Article image
របាយការណ៍ខាងលើនេះ បាននិយាយថែមទៀតថា ស្មាតហ្វូន V30 Pro នេះ គឹផ្តល់នូវបទពិសោធន៍នៃការថត portrait ល្អបំផុតនេះគឺដោយសារតែសេនស័រ 50MP។ ស្មាតហ្វូន V30 និង V30 Pro នេះមានកាមេរ៉ា 50MP Eye AF selfie ថែមទៀតផង។ ស្មាតហ្វូន V30 Pro ក៏នឹងមានប្រព័ន្ធកាមេរ៉ា Zeiss ដំបូងបំផុតនៅលើស្មាតហ្វូន V series ផងដែរ។ កិច្ចសហការនេះនឹងផ្តល់អោយអ្នកប្រើប្រាស់នូវកាមេរ៉ា Zeiss ផ្តាច់មុខ និង video modes ជាច្រើន។ បើនិយាយអំពីអេក្រង់វិញនោះ
Article image
ស្មាតហ្វូន Vivo V30 Pro នេះ នឹងមានអេក្រង់គែមកោងទំហំ 6.78-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 1260x2800 pixels ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានបន្ទះឈីប Snapdragon 7 Gen 3 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏តម្លើងមកស្រាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 14 និង FunTouch OS 14 ដែលផ្តល់នូវភាពរលូន និងបិទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងការទ្រទ្រង់ទៅលើ 80W fast charging។ ស្មាតហ្វូននេះមាន IP54 និងមានវិមាត្រ 164.4 x 75.1 x 7.5mm និងទម្ងន់ 188g៕
Vivo V30 នឹងបំពាក់នូវសិនស័រកាមេរ៉ាកម្រិតខ្ពស់របស់ Sony ហើយថែមទាំងមានគាំទ្រដោយកាមេរ៉ា Zeiss ទៀតផង