ស្វែងរកពួកយើង:

vivo V30 សម្ពោធជាផ្លូវការជាមួយកាមេរ៉ាមុខទំហំ 50MP ហើយនិងកាមេរ៉ាក្រោយភ្លោះ ដែលមានទំហំ 50MP ដូចគ្នា

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 11:22 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្ងាត់ៗក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន vivo V30 សម្រាប់ទីផ្សារសកលហើយ ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់មានការប្រកាសតម្លៃរបស់ស្មាតហ្វូនថ្មីនេះនៅឡើយទេ ដោយគ្រាន់តែនិយាយថា នឹងមានការដាក់លក់នៅលើទីផ្សារចំនួន 30 នៅទូទាំងពិភពលោកនាពេលខាងមុខនេះ។ ទីផ្សារទាំងនោះ មានដូចជា ឥណ្ឌា, ឥណ្ឌូនេស៊ី, ហុងកុង, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃឡង់ដ៏ និងប្រទេសយូណៃធីតអារ៉ាប់អ៊ីមើរ៉េតជាដើម។
ដូចការរំពឹងទុកអញ្ចឹង ស្មាតហ្វូន vivo V30 គឺពិតជាម៉ូដែលថ្មី ដែលមានការ Modified Version ពីម៉ូដែល vivo S18 ដែលបានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន កាលពីខែធ្នូកន្លងទៅនេះ។ vivo V30 មានអេក្រង់ទំហំ 6.78-អ៊ីង មានគែអេក្រង់កោង ប្រភេទកញ្ចញ់ AMOLED និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់។ បន្ទះអេក្រង់នេះ មានកម្រិតបង្ហាញចេញបាន 1.5K resolution ទំហំ 1280x2800 pixels ហើយនិងមានល្បឿន 120Hz refresh rate។
Article image
ស្មាតហ្វូន vivo V30 រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើ FunTouch OS 14 ចេញប្រអប់តែម្តង។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ទៀតថា V30 នឹងមានការផ្តល់នូវដំណើរការរលូនរយៈពេលដល់ទៅ 50 ខែ ដែលលើសពី 4 ឆ្នាំ ទៅលើការអាប់ដែត។ ការបង្ហាញវត្តមាននៅលើទីផ្សារក្រៅប្រទេសចិននៅពេលនេះ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 7 Gen 3 និងមានប្រភេទទំហំខុសៗគ្នា គឺមានចាប់ពី 8GB+128GB, 8 GB+256GB, 12GB+256GB និង 12GB+512GB។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh គាំទ្រកម្លាំងសាក 80W fast charging។
Article image
សម្រាប់កាមេរ៉ាថតរូប នៅលើស្មាតហ្វូន vivo V30 មានកាមេរ៉ាមុខទំហំ 50-Megapixel OmniVision OV50E គាំទ្រជាមួយនិងមុខងារ AutoFocus។ រីឯកាមេរ៉ាក្រោយ គឺមានទំហំ 2 គ្រាប់ ដោយកាមេរ៉ាគោល មានទំហំ 50-Megapixel គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens និងគាំទ្រនូវអំពូល Aura LED flash ដែលមានការគាំទ្រជាមួយនិង smart color temperature adjustment support ថែមទៀតផង។ ជាមួយគ្នានះ vivo V30 ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP54 ផងដែរ។ ស្មាតហ្វូននេះ មានកម្រ៉ាស់ measuring 7.45mm និងទម្ងន់ 186grams។ ស្មាតហ្វូននេះមានជម្រើសពណ៌ Noble Black, Bloom White, Waving Aqua និង Lush Green។