ស្វែងរកពួកយើង:

vivo V40 Pro នឹងបង្ហាញវត្តមានឆាប់ៗនេះហើយបន្ទាប់ពីចុះបញ្ជី NBTC នៅក្នុងប្រទេសថៃ

ដោយ

Koun Jab Luffy

08 មិថុនា 2024 04:28 ល្ងាច

អាន 2 នាទី

Article image
កាលពីខែមីនាកន្លងកន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចញនូវស្មាតហ្វូនម៉ូដែល V40 SE របស់ខ្លួននៅលើទីផ្សារអឺរ៉ុប។ នៅថ្ងៃនេះមានព័ត៌មានថា សមាជិកថ្មីនៃស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល V40 Series ម៉ូដែល V40 Pro បាននឹងកំពុងតែត្រៀមខ្លួនប្រកាសចេញនៅលើទីផ្សារថែមទៀតហើយ។ ថ្មីៗនេះ មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ បានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នវាយតម្លៃរបស់ប្រទេសថៃ NBTC រួចរាល់ហើយ ជាមួយនិងលេខកូដ V2347។ ដូច្នេះផ្អែកលើព័ត៌មាននេះ អាចនិយាយបានថា ស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារថៃនាពេលឆាប់ៗនេះហើយ។
សូមជំរាបថា ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេមើលឃើញថា បាបឆ្លងកាត់ការចុះបញ្ជីនៅលើវិបសាយ EE នៅក្នុងប្រទេសអង់គ្លេស ដែលអាចនឹងសម្ពោធជាផ្លូវការនៅលើទីផ្សារអឺរ៉ុប និងអង់គ្លេស នាពេលឆាប់ៗនេះផងដែរ។ គួរបញ្ជាក់ថា មុននេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូន V40 Pro នឹងក្លាយជាម៉ូដែលថ្មីមួយ ដែលមានការ rebranded ចេញពីស្មាតហ្វូន vivo S19 Pro ដែលបង្ហាញវត្តមាននៅប្រទេសចិនកាលពីខែមុននេះ។
Article image
ស្មាតហ្វូន V40 Pro ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប 6.78-អ៊ីង ល្បឿន 120Hz គាំទ្រដោយកញ្ចក់ AMOLED ដែលមានពន្លឺ 4,500-nit peak brightness និងអាចបង្ហាញចេញបានទំហំ 1260x2800។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP គាំទ្រមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP 2x optical zoom telephoto ខណៈដែលគ្រាប់ទីបីមានទំហំ 8MP ultrawide។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 50MP ដែលមានការទ្រទ្រង់នូវ Autofocus ថែមទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះ មានថ្មទំហំ 5,500mAh គាំទ្រដោយកម្លាំងសាក 80W fast wired charging។ សម្រាប់កម្លាំងម៉ាស៊ីនវិញ គឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9200+ SoC រ៉េមទំហំ 8GB/12GB/16GB និងមានអង្គចងចាំទំហំ 256GB និង 512GB។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 និងមានការផ្អែកលើស្បែកមុខកម្មវិធី Funtouch OS 14 ចេញពីប្រអប់តែម្តង។