ស្វែងរកពួកយើង:

vivo V40 series នឹងមានថាមពលថ្មធំដល់ទៅ 5500mAh ហើយនិងបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីថែមទៀតផង

ដោយ

Koun Jab Luffy

23 កក្កដា 2024 05:33 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន vivo បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី vivo V40 series ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះហើយ។ ពេលនេះ នៅមុនការប្រកាសចេញជាផ្លូវការនេះ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុននេះ បានបែកធ្លាយនៅក្នុងរបាយការណ៍មួយ ដោយនៅព័ត៌មានក៏មានការទម្លាយចេញអំពីថាមពលថ្ម និងកម្រិត IP របស់ស្មាតហ្វូនថ្មីនេះផងដែរ។
ដំណឹងថ្មីនេះ ត្រូវបានចែកចាយដោយវិបសាយ 91Mobiles ដោយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo V40 series នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការបំពាក់នូវថាមពលថ្មធំដល់ទៅ 5,500mAh។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានម៉ូដែល vivo V40 និង vivo V40 Pro។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនតម្លើងមកនូវបច្ចេកវិទ្យាកម្រិត IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ ផ្អែកលើព័ត៌នេះ បញ្ជាក់ថា ស្មាតហ្វូន vivo V40 ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាអាចនឹងមានលក្ខណៈសម្បត្តិដូចគ្នាទៅនឹងម៉ូឌែលសម្រាប់ទីផ្សាររបស់អ៊ឺរ៉ុបអញ្ចឹងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី vivo V40 Pro ក៏ត្រូវបានគេមើលឃើញថា អាចនឹងមានបច្ចេកវិទ្យាសាកថ្មលឿនជាងមុនផងដែរ។ ស្មាតហ្វូន vivo V40 ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានេះ នឹងមានពណ៌ដូចជា Ganges Blue, Lotus Purple និង Titanium Gray។ បន្ថែមពីនេះក៏មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី vivo V40 series នឹងមានអេក្រង់គែមកោង 3D ហើយកាមេរ៉ាខាងក្រោយ មានការប្រើប្រាស់នូវស្ទីល Infinity Eye Camera module។ ស្មាតហ្វូន vivo V40 series ថ្មីនេះ ក៏នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា Zeiss ផងដែរ៕
vivo V40 series នឹងមានថាមពលថ្មធំដល់ទៅ 5500mAh ហើយនិងបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីថែមទៀតផង