
គិតមកដល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មី vivo V40 ត្រូវបានក្រុមហ៊ុន vivo ប្រកាសលក់នៅលើទីផ្សារស្មាតហ្វូនតំបន់អឺរ៉ុបមួយរយៈពេលហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូននេះហើយ ដោយថែមទាំងមានការនាំមកនូវម៉ូដែលថ្មី vivo V40 Pro ផងដែរ។ vivo V40 និង V40 Pro គឺជាម៉ូដែលថ្មីមួយដែលមានការឌីស្សាញចេញជាមួយនិងរូបរាងថ្មី ហើយនិងមានកម្រ៉ាស់ស្តើង Ultra-Thin រួងនិងការពង្រីកថាលពល ថ្មធំជាងមុនផងដែរ។
ស្មាតហ្វូន vivo V40 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 3 ខណៈដែល vivo V40 Pro គឺមានការបំពាក់នូវបន្ទះឈីប Dimensity 9200+ ដែលជាឈីបជំនាន់ថ្មី មានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងបន្ទះឈីប Dimensity 8200។ សម្រាប់រូបរាងរបស់ V40 និង V40 Pro គឺមានវិមាត្រ164.2x74.9x7.58mm ដូចគ្នា។

ស្មាតហ្វូនទាំងពីរនេះមានអេក្រង់ 6.78 អ៊ីង ជាប្រភេទកញ្ចក់ AMOLED រត់បានជាមួយល្បឿន 120Hz refresh rate និងអាចបង្ហាញចេញបានទំហំ 2,800x1,260 pixels។ បន្ទះអេក្រង់ស្មាតហ្វូននេះ មានកម្រិតពន្លឺ 4,500nits peak brightness ហើយនិងមានរន្ធមួយគ្រាប់នៅលើអេក្រង់ ដែលមានកាមេរ៉ា ទំហំ 50MP Samsung ISOCELL JN1។

ស្មាតហ្វូន V40 Pro មានកាមេរ៉ាគោលទំហំ 50MP ដែលគាំទ្រដោយសិនស័រ Sony IMX921 នីងគ្រាប់ទីពីរមានទំហំ 50MP Telephoto portrait គាំទ្រដោយសិនស័រ Sony IMX816 ខណៈដែលគ្រាប់ទីបីមានទំហំ 50MP ជាប្រភេទ ultra-wide camera។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ V40 គឺមានម៉ូឌុលកាមេរ៉ា 2 គ្រាប់ ដែលមានការឌីស្សាញបំផុសចេញពី star constellation Gemini ដោយមានកាមេរ់ា 2 គ្រាប់។ គ្រាប់ទីមួយមានទំហំ 50MP និងទីពីរមានទំហំ 50MP ultra-wide។ នៅលើកាមេរ៉ាគោលមានការបំពាក់នូវមុខងារ OIS និងអំពូល AI Aura Light Portrait ដែលភ្ជាប់ជាមួយនិង ring LED flash ថែមទៀតផង។

ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការដោយស្បែកមុខ Funtouch OS 14 ផ្អែកលើ Android 14។ ក្រុមហ៊ុនបានធានាថា ទោះជាប្រើប្រាស់ 50 ខែ ក៏នៅតែរលូនដដែល។ បន្ថែមពីនេះ ថាមពលថ្មរបស់ស្មាតហ្វូនេះ ទោះសាកចំនួន 1,600 ដង ក៏នៅតែអាចមានសមត្ថភាពកាន់ថ្មបាន 80% ដដែលទៀតផង។ ស្មាតហ្វូន V40 និង V40 Pro មានថ្មទំហំ 5,500mAh ដែលធំជាងគេនៅក្នុងចំណោម V-Series។ ថាមពលថ្មនេះ គាំទ្រដោយកម្លាំងសាក 80W FlashCharge over wire។

vivo V40 មាន 3 ទំហំ 8GB/128GB, 12GB/256GB និង 12GB/512GB ខណៈដែល vivo V40 Pro ក៏មាន 3 ទំហំដូចគ្នា គឺមាន 8GB/256GB, 12GB/256GB និង 12GB/512GB។ ស្មាតហ្វូនទាំងពីរនេះ មានពណ៌ Meteor Blue, Moonlight White និង Stellar Silver ខណដែល V40 មាន 2 បន្ថែលទៀត គឺNebula Purple និង Sunglow Peach។

