ស្វែងរកពួកយើង:

vivo V60 បំពាក់សិនស័រ 50MP ZEISS Telephoto បង្ហាញវត្តមានជាផ្លូវការណ៌ហើយ!

ដោយ

Koun Jab Luffy

13 សីហា 2025 09:49 ព្រឹក

អាន 2 នាទី

Article image
ដូចការគ្រោងទុកនៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី V60 ដែលជាម៉ូដែលថ្មីរបស់ V50 ដែលបានបង្ហាញវត្តមានកាលពីខែកុម្ភៈហើយ។ សម្រាប់ម៉ូដែល V60 នេះ គឺក្រុមហ៊ុននេះមានការផ្តោតខ្លាំងទៅលើកាមេរ៉ា ដោយមិនតត្រឹមនាំមកនូវមុខងារថតរូបថ្មីៗ និងសំបូរបែបនេះនោះទេ គឺថែមទាំងមានការផ្លាស់ប្តូរចេញនូវ Hardware មួយចំនួនថែមទៀផង។
សម្រាប់ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មី V60 នេះ គឺមានការតម្លើងនូវម៉ូឌុលកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX766 និងគ្រាប់ទីពីរមានទំហំ 50MP IMX882 telephoto និងគ្រាប់ទីបីមានទំហំ 8MP ultrawide។ ឆ្នាំនេះទៅលើសិនស័ទ Telephoto ក្រុមហ៊ុន Vivo បានសម្រេចប្រើប្រាស់នូវបច្ចេកវិទ្យា “ZEISS Multifocal Portrait” ដែលមាការគាំទ្រដោយឡែនពីរគ្រាប់ គឺមានទំហំ 85mm និងទំហំ 100mm។ ដូច្នេះសម្រាប់មុខងារហ៊្សូមធានាថា នឹងទទួលបាននូវគុណភាពខ្ពស់ជាក់ជាមិនខាន។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Vivo ក៏មានការពង្រឹងទៅបច្ចេកវិទ្យា AI image processing ដើម្បីជួយអោយការផលិតរូបភាពនៅលើស្មាតហ្វូននេះ ទទូលបាននូវភាពច្បាស់ស្អាត រូបភាពម៉ត់ថ្លា ជាងម៉ូដែលមុនៗថែមទៀតផង។ មួយវិញទៀត ក្រុមហ៊ុននេះ ក៏បានដាក់អោយប្រើប្រាស់នូវសិនស័រ 50MP wide-angle ទៅលើកាមេរ៉ាមុខផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានការបំពាកៈនូវ “Aura Light” សម្រាប់ជួយអោយការថតរូបបែប portraits នៅក្នុងស្ថានភាព low light មានគុណភាពខ្ពស់ជាងមុនទៀតផង។
Article image
បើទោះបីជា V60 មានកម្រាស់ស្តើងក៏ដោយ ស្មាតហ្វូននេះនៅតែមានថ្មទំហំ 6,500mAh ដែលគាំទ្រដោយកម្លាំងសាក  90W fast charging សម្រាប់អ្នកប្រើប្រាស់ដដែល។ V60 មានកម្រាស់ 7.65mm និងទម្ងន់ 192g។ ជាមួយនិងវត្តមាននៅលើទីផ្សារនៅពេលនេះ V60 មានពណ៌ Moonlit Blue, Auspicious Gold ឬ Mist Gray។ V60 ប្រើឈីប Qualcomm Snapdragon 7 Gen 4 និងមានអេក្រង់ FHD+ AMOLED display គាំទ្រពន្លឺដល់ទៅ 5,000 nits peak brightness។ អេក្រង់នេះគឺមានគែម “micro-quad curved” ដែលមើលទៅទាក់ទាញ និងបញ្ជាបានរលូន។
Article image
vivo V60 បំពាក់សិនស័រ 50MP ZEISS Telephoto បង្ហាញវត្តមានជាផ្លូវការណ៌ហើយ!