
នៅថ្ងៃនេះ V70 Elite ដែលជាស្មាតហ្វូនម៉ូដែលថ្មីស្ថិតនៅក្នុងស្រឡាយស្មាតហ្វូនថ្នាក់កណ្តាលដែលមានលក្ខណៈសម្បត្តិខ្ពស់របស់ បានប្រកាសចេញហើយ។ តាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បង្ហាញថា ស្មាតហ្វូនថ្មីនេះ ដំណើការនៅលើបន្ទះឈីបថ្មី Qualcomm Snapdragon 8s Gen 3 រ៉េមទំហំ 12GB LPDDR5X RAM និងមានអង្គចងចាំទំហំ 512GB UFS 4.1 storage។ ស្មាតហ្វូន V70 Elite ថ្មីនេះ ត្រូវបានគេបញ្ជាក់ទៀតថា នឹងមានការនាំមកនូវកម្លាំងដូចស្មាតហ្វូនលំដាប់ថ្នាក់ Flagship អញ្ចឹងដែរ។
ទៅលើរូបរាងខាងក្រៅរបស់ vivo V70 Elite ថ្មីនេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 6.59 អ៊ីង កញ្ចក់ AMOLED បង្ហាញចេញបានកម្រិត FHD+ ហើយនិងមានល្បឿន Adaptive 120Hz refresh rate។ នៅលើអេក្រង់នេះ ក៏មានការតម្លើងនូវកម្រិតពន្លឺ 5,000 nits peak local brightness និងមានកាមេរ៉ា 1 គ្រាប់ទំហំ 32MP selfie រួមជាមួយនិងសិនស័រស្កែនម្រាមដៃ ultrasonic fingerprint sensor ថែមទៀតផង។

និយាយពីផ្នែកខាងក្រោយវិញ ស្មាតហ្វូន vivo V70 Elite គឺមានកាមេរ៉ាគោលទំហំ 50MP (23mm equivalent) គាំទ្រដោយសិនស័រ Sony LYT-700V កម្រិត 1/1.56" អ៊ីង និងមាន f/1.88 aperture រួមជាមួយនិងមុខងារ OIS ទៀតផង។ សម្រាប់គ្រាប់ទីពីរវិញ គឺមានទំហំ 50MP telephoto lens (73mm) ទ្រទ្រង់ដោយសិនស័រ IMX882 sensor (1/1.95") ហ៊្សូមបាន 3x optical zoom មាន f/2.65 aperture និង OIS ដូចកាមេរ៉ាគោលដែរ។ ចំពោះគ្រាប់ទីបី គឺជាឡែន ultrawide មានទំហំ 8MP និងប្រើកែវ 15mm equivalent។

ក្រឡេកមកផ្នែកទន់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺដំណើរការនៅលើស្បែកកម្មវិធី OriginOS 6 ផ្អែកជាមួយ Android 16, ហើយនឹងមានការអាប់ដែត 4 ទៅលើ OS និង 6 ឆ្នាំ ទៅលើប្រព័ន្ធសុវត្ថិភាព។ ស្មាតហ្វូននេះ មានថ្មទំហំ 6,500mAh Si-C គាំទ្រដោយកម្លាំងសាក 90W wired charging ហើយនិងមានការការពារដោយ IP68 និង IP69 ទៅលើការធ្លាក់ទឹក និងប្រឡាក់ដីផងដែរ។ vivo V70 Elite មានពណ៌ខ្មៅ ក្រហម និង Sand Beige colors ហើយនិងមានតម្លៃចាប់ពី ($571) ទៅលើទំហំ 8GB-256GB និងទំហំ 12GB-512GB មានតម្លៃ $681) ព្រមទាំងដាក់លក់ចាប់ពីថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះតែម្តង។
