
vivo V70 FE បំពាក់កាមេរ៉ាគោល 200MP នឹងប្រកាសចេញនៅថ្ងៃទី 9 ខែមីនាហើយ
កាលពីខែមុននេះ នៅលើបណ្តាញសង្គមជាច្រើន មានការចែកចាយព័ត៌មានជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីម៉ូដែល FE នៃត្រកូល vivo V70 Series ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់លក្ខណៈទូទៅនៅលើស្មាតហ្វូនជំនាន់ថ្មីនេះនោះទេ។ នៅថ្ងៃនេះ ដើម្បីជាការឆ្លើយតបទៅនឹងសំនួរជាច្រើនរបស់អ្នកតាមដាន ក្រុមហ៊ុន vivo បានចេញមកប្រកាសពីព័ត៌មានថ្មីរបស់ V70 FE នេះ រួមនិងកាមេរ៉ាថែមទៀតផង។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ពីពេលវេលានៃការដាក់សម្ពោធជាផ្លូវការណ៌របស់ស្មាតហ្វូននេះថែមទៀតផង។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី V70 និង V70 Elite នៅលើទីផ្សារប្រទេសឥណ្ឌារួចហើយផងដែរ។ យោងតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុននេះនៅលើអនឡាញ បានបញ្ជាក់ថា ស្មាតហ្វូន vivo V70 FE នេះ គឺនឹងមានការបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 9 ខែមីនាខាងមុខនេះ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ពីកាមេរ៉ា 2 គ្រាប់នៅលើស្មាតហ្វូននេះថែមទៀតផង ដោយកាមេរ៉ាគោលមានទំហំ 200MP។
តាមរយៈការផ្សព្វផ្សាយនេះក៏មានការបង្ហាញពីជម្រើសពណ៌ និងអេក្រង់ ហើយនិងគែមអេក្រង់ដ៏ស្តើងរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហាញថា vivo V70 FE នឹងមកជាមួយនិងបន្ទះឈីប Dimensity 7360 Turbo រ៉េមទំហំ 12GB អង្គចងចាំទំហំ 256GB ហើយនឹងអេក្រង់ទំហំ 6.83 អ៊ីង AMOLED display ល្បឿន 120Hz refresh rate។ ទៅលើថ្មមានទំហំ 7,000mAh គាំទ្រកម្លាំងសាក 90W wired charging support។ ទៅលើកាមេរ៉ាថត គឺមានកាមេរ៉ាមុខទំហំ 32MP និងកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតមានទំហំ 8MP ultrawide។

1 / 2

