ស្វែងរកពួកយើង:

Loading Ad...

vivo V80 នឹងបង្ហាញខ្លួននៅខែក្រោយជាមួយនិងអេក្រង់ល្បឿន 144Hz ហើយនិងថាមពលថ្ម 7,200mAh

ដោយ

ជុំ ប៉េងលីន

08 កក្កដា 2026 08:15 ព្រឹក

អាន 2 នាទី

Article image

ពីមួយឆ្នាំទៅមួយឆ្នាំ vivo តែងតែមានមានការអាប់ដែតទៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនម៉ូដដែល V Series ជាប្រចាំ ដោយបាននាំមកនូវបច្ចេកវិទ្យាថ្មីៗ មុខងារប្រើប្រាស់ប្លែកៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ ជាក់ស្តែងដូចជា vivo V80 ដែលម៉ូដែលថ្មីនេះជាដើម។ យោងតាមរបាយការណ៌ថ្មីដែលបែកធ្លាយនៅថ្ងៃនេះ បង្ហើបថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញនៅពាក់កណ្តាលខែក្រោយនេះហើយ។ នៅក្នុងការបែកធ្លាយដែលចែកចាយដោយអ្នកទម្លាយ Sanju Choudhary នៅពេលនេះ ក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនដូចគ្នា។ 

ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.59 អ៊ីង ដែលជាកញ្ចក់ flat AMOLED panel ដែលធ្លាប់ប្រើប្រាស់នៅលើម៉ូដែលមុនអញ្ចឹងដែរ ប៉ុន្តែមានការបង្កើនល្បឿន refresh rate ខ្ពស់ដល់ទៅ 144Hz ប្រៀបធៀបជាមួយនិងម៉ូដែល V70 គឺត្រឹមតែ 120Hz ប៉ុណ្ណោះ។ ការដាក់មកនូវល្បឿនខ្ពស់បែបនេះត្រូវបានគេនិយាយថា គឺនឹងអាចមានការទ្រទ្រង់ជាមួយនិងកម្រិត 144fps gameplay ផងដែរ។

Article image
ទៅលើកម្លាំងវិញ នៅលើស្មាតហ្វូន V80 នេះ គឺនៅតែប្រើឈីប Snapdragon 7 Gen 4 ជំនាន់ទី 2 ដដែល ដោយតាមការធ្វើតេស្តនៅលើ Geekbench គឺបញ្ជាក់ថា ឈីបនេះ ខ្លាំងជាងមុន 14% ទៅលើការតេស្តi multi-core scores ខណៈដែលe single-core គឺនៅដដែល។ និយាយទៅសម្រាប់អ្វីដែលចាប់អារម្មណ៌នោះ គឺទៅលើការប្រើប្រាស់ល្បឿនអេក្រង់ខ្ពស់។

Article image
និយាយពីថាមពលថ្មីវិញនៅលើស្មាតហ្វូននេះ គឺមានថ្ម 7,200mAh ខ្ពស់ជាងម៉ូដែលមុនមានថ្មត្រឹមតែ 6,500mAh។ ចំពោះការសាក គឺមានតម្លាំង 90W wired fast charging ហើយក៏មាន bypass charging support មកជាមួយផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 50MP 3x telephoto ខណលដែលគ្រាប់ទីបីមានទំហំ 8MP ultrawide។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 50MP។
vivo V80 នឹងបង្ហាញខ្លួននៅខែក្រោយជាមួយនិងអេក្រង់ល្បឿន 144Hz ហើយនិងថាមពលថ្ម 7,200mAh