ស្វែងរកពួកយើង:

vivo Watch 3 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសសិង្ហបុរី

ដោយ

Koun Jab Luffy

22 មិថុនា 2024 08:53 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅនេះ នៅពេលនេះ vivo Watch 3 ដែលជាស្មាតវ៉ចជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo មួយនេះ បានបន្តបែកធ្លាយនៅលើអនឡាញថែមទៀតហើយ ដោយក្នុងនោះ ក៏មានការបង្ហាញថា ស្មាតវ៉ចនេះ នឹងមានការប្រកាសចេញនៅក្នុងទីផ្សារសកលគឺឆាប់ៗនេះថែមទៀតផង។ នៅពេលនេះ ស្មាតវ៉ចថ្មីនេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្ររបស់ប្រទេសសិង្ហបុរីរួចរាល់ហើយ ក្នុងនោះក៏មានព័ត៌មានលម្អិតរបស់ស្មាតវ៉ចនេះផងដែរ។
នៅលើវិញ្ញាបនបត្រនេះ SDPPI បង្ហាញថា vivo Watch 3 គឺភ្ជាប់ជាមួយលេខម៉ូដែល V2405។ ប៉ុន្តែនៅលើវិញ្ញាបនបត្រ នេះ មិនទាន់បានទម្លាយនូវព័ត៌មានលម្អិតជាច្រើននោះទេ ក្នុងនោះមានដូចជាការឌីស្សាញ លក្ខណៈសម្បត្តិ និងតម្លៃផងដែរ។ ជាមួយនិងវត្តមាននៅលើទីផ្សារសកល មានការប៉ាន់ស្មានបានថា ស្មាតវ៉ចនេះ នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិ ដូចគ្នាទៅនឹងម៉ូដែលនៅក្នុងប្រទេសចិនអញ្ចឹង។ សូមជំរាបថា ថ្មីៗនេះ ស្មាតវ៉ច vivo Watch 3 ECG បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ជាមួយនឹងការឌីស្សាញរូបរាងយ៉ាងប្រណិតបំផុត ហើយអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។
Article image
បើនិយាយអំពីលក្ខណៈសម្បត្តិបស់ស្មាតវ៉ច Vivo Watch 3 នេះ គឺមានអេក្រង់ 1.43-អ៊ីង circular AMOLED display ដែលមានមុខងារ Always-on Display, 3D curved glass និងបង្ហាញចេញបានទំហំ 466x466 resolution។ ស្មាតវ៉ចថ្មីនេះដំណើរការនូវ BlueOS និងមានរ៉េមទំហំ 4GB និងអង្គចងចាំ 64GB។ ស្មាតវ៉ចថ្មីនេះ មានថាមពលថ្មទំហំ 505mAh សាកថ្មម្តងប្រើប្រាស់បានដល់ទៅ 16 ថ្ងៃ។ សម្រាប់ការប្រើប្រាស់ធម្មតាជាធម្មតាប្រហែលជាត្រឹមតែ 7 ថ្ងៃប៉ុណ្ណោះ។
Article image
ស្មាតវ៉ច vivo Watch 3 នេះ មានរូបរាងស្លីមជាងមុនបើធៀបជាមួយនឹងម៉ូដែមុន។ តួរ ស្មាតវ៉ច vivo Watch 3 មានការប្រើប្រាស់នូវ stainless steel និងមានឌីស្សាញជាមួយនឹង rotate crown ផងដែរ។ បន្ថែមពីនេះ នៅលើ ស្មាតវ៉ច vivo Watch 3 ក៏មានប្រើប្រាស់នូវ 5ATM សម្រាប់ការពារការជ្រាបទឹកជម្រៅដល់ទៅ 5 ម៉ែត្រទៀតផង។ ស្មាតវ៉ចថ្មីនេះ ក៏មានមុខងារក្នុងការវាស់ទៅលើចង្វាក់បេះដូង និងសេនស័រវាស់ទៅលើកម្រិតអុកស៊ីសែនក្នុងឈាម SpO2 ផងដែរ។ ក្រុមហ៊ុន vivo ក៏ដាក់អោយស្មាតវ៉ចនេះ ទ្រទ្រង់នូវ 100 workout modes សម្រាប់សកម្មភាពកីឡាថែមទៀតផង៕
vivo Watch 3 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសសិង្ហបុរី