ស្វែងរកពួកយើង:

vivo X Fold 3 ទទួលបានការអនុម័តចេញពី 3C ដោយបញ្ជាក់ថា មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 80W Charging

ដោយ

Koun Jab Luffy

04 មីនា 2024 09:07 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះ ស្ថាប័ន 3C របស់ចិន ត្រូវបានគេមើលឃើញថា ទើបតែអនុម័តទទួលស្គាល់នូវស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Pro ជាមួយនឹងលេខ ម៉ូឌែល V2337A។ នៅថ្ងៃនេះស្មាតហ្វូនថ្មីមួយទៀតដែលមានឈ្មោះថា vivo X Fold 3 នេះ គឺមានលេខកូដ V2303A ដែលទទួលបាននូវការអនុម័តចេញពី Platform របស់ចិនននេះផងដែរ។ ស្មាតហ្វូន X Fold 3 series អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ចិននៅខែនេះផងដែរ។
បើតាមការបញ្ជាក់នៅក្នុងវិញ្ញាបនបត្រ 3C បានបង្ហាញទៀតថា ស្មាតហ្វូន Vivo X Fold 3 នេះ នឹងមានថាមពលថ្មដែលមានលេខម៉ូដែល V8073L0E0-CN គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W charging។ សម្រាប់ស្មាតហ្វូន Vivo X Fold 3 Pro វិញ គឺមានឆ្នាំងសាកកម្លាំង 120W charger ហើយក៏បានទទួលបាននូវការអនុម័ត 3C ផងដែរ។ ស្មាតហ្វូន Pro នេះនឹងមានបច្ចេកវិទ្យាសាកថ្មលឿន 50W wireless charging ខណៈពេលដែលម៉ូដែល standard នឹងមិនមានបច្ចេកវិទ្យានេះទេ។ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល X Fold 3 នេះ នឹងមានថាមពលថ្មទំហំ 5,600mAh ខណៈពេលដែលម៉ូដែល Pro គឹមានថាមពលថ្មទំហំ 5,700mAh ។ បន្ថែមពីនេះទៀតនោះ របាយការណ៍ជាច្រើនទម្លាយថា នៅលើស្មាតហ្វូនបត់បានទាំងពីរនេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 និង Snapdragon 8 Gen 3។
និយាយពីទំហំអេក្រង់នៃស្មាតហ្វូន vivo X Fold 3 និង X Fold 3 Pro នៅមិនទាន់ដឹងនៅឡើយទេ។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនទាំងពីរនេះ គឺមានកម្រិតភាពច្បាស់ 2480x2200pixels ខណៈពេលដែលអេក្រង់ខាងក្រៅរបស់វា គឺមានទំហំ 1080x2520 pixels។ ស្មាតហ្វូនម៉ូដែល Pro នេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (ultrasonic in-screen fingerprint scanners) នៅលើអេក្រង់ទាំងពីរនេះ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេ ដែលស្មាតហ្វូន X Fold 3 នេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ឬប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (ultrasonic in-screen fingerprint)។
Article image
ផ្នែកខាងក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel OmniVision OV50H គាំទ្រជាមួយនឹងមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 50-Megapixel ultra-wide lens ។ ខណៈពេលដែលស្មាតហ្វូន X Fold 3 នេះ នឹងមានកាមេរ៉ា 50-Megapixel telephoto គាំទ្រជាមួយនឹងការហ៊្សូមបាន 40x zoom នោះ ស្មាតហ្វូន X Fold 3 Pro នេះ ត្រូវបានគេបញ្ជាក់ថា នឹងមានកាមេរ៉ា OmniVision OV64B 64-megapixel periscope telephoto lens៕
vivo X Fold 3 ទទួលបានការអនុម័តចេញពី 3C ដោយបញ្ជាក់ថា មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក 80W Charging