ស្វែងរកពួកយើង:

vivo X Fold 3 រួមនឹង vivo Pad 3 Series នឹងមកដល់នៅចុងខែមីនាខាងមុខនេះ ខណៈ vivo X100S នឹងបង្ហាញវត្តមានតាមក្រោយ

ដោយ

Koun Jab Luffy

29 កុម្ភៈ 2024 12:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី vivo X Fold 3 Series ក៏ដូចជា Tablet ជំនាន់ថ្មី vivo Pad 3 Series។ ទន្ទឹងនឹងនេះ vivo ក៏ត្រូវបានគេដឹងបន្ថែមទៀតថា ក៏បាននឹងកំពុងធ្វើការនៅលើកំពូលស្មាតហ្វូនជំនានថ្មី vivo X100 Ultra និង vivo X100S ផងដែរ។ ហើយនៅពេលនេះ គណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិន គឺ Digital Chat Station បានធ្វើការបង្ហើបនូវកាលបរិច្ឆេទនៃការមកដល់សម្រាប់ផលិតផលថ្មីរបស់ vivo ខាងលើនេះ។
បើតាមការបង្ហោះនៅលើគណនី DCS បានបញ្ជាក់ថា vivo X Fold 3 និង vivo Pad 3 Series នឹងមកដល់ផ្លូវការណ៍នៅចុងខែមីនា ឆ្នាំ 2024។ ប្រភពដដែលបានបញ្ជាក់ទៀតថា vivo X Fold 3 នឹងមានសមាជិកពីរនាក់ គឺ vivo X Fold 3 និង vivo X Fold 3 Pro។ ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីទាំងពីរបស់ vivo អាចនឹងប្រើបន្ទះឈីប Qualcomm Snapdragon 8 Gen 2 និង Snapdragon 8 Gen 3។
ចំនែក vivo Pad 3 ក៏មានសមាជិកចំនួនពីរនាក់ដែរ គឺ vivo Pad 3 និង vivo Pad 3 Pro ដោយម៉ូដែល Pad 3 ទំនងជានឹងបំពាក់ឈីបជំនាន់ថ្មី Snapdragon 8s Gen 3 ខណៈ Pad 3 Pro នឹងបំពាក់បន្ទះឈីប MediaTek Dimensity 9300។ បន្ថែមពីនេះ ក៏មានការលើកឡើងថា iQOO Pad 2 ដែលនឹងប្រកាសចេញនៅទីផ្សារប្រទេសចិន អាចជា Tablet ប្តូរឈ្មោះពី vivo Pad 3 ឬ Pad 3 Pro។
Article image
ជាមួយគ្នាគណនី Weibo DCS ក៏បានបញ្ជាក់ផងដែរថា សម្រាប់វត្តមាននៃកំពូលស្មាតហ្វូន vivo X100s នឹងមិនមានវត្តមាននៅក្នុងខែមីនានោះទេ ដោយស្មាតហ្វូនជំនាន់ថ្មីនេះ ទំនងជានឹងលេចវត្តមានផ្លូវការណ៍នៅត្រីមាសទីពីរក្នុងឆ្នាំនេះ។ ប្រភពដដែលនេះ ក៏បានបង្ហើបឲ្យដឹងទៀតថា សម្រាប់វត្តមានរបស់បងធំ vivo X100 Ultra នឹងមកដល់នៅចុងខែមេសា ឆ្នាំ 2024 ហើយក៏មានការរំពឹងថា vivo X100s ទំនងជាបង្ហាញវត្តមាននៅថ្ងៃនោះជាមួយគ្នាផងដែរ។ មានការរំពឹងទុកថា vivo X100s អាចនឹងក្លាយជាកំពូលស្មាតហ្វូនដំបូងគេក្នុងលោកដែលប្រើបន្ទះឈីបជំនាន់ថ្មី Dimensity 9300+ របស់ MediaTek៕
vivo X Fold 3 រួមនឹង vivo Pad 3 Series នឹងមកដល់នៅចុងខែមីនាខាងមុខនេះ ខណៈ vivo X100S នឹងបង្ហាញវត្តមានតាមក្រោយ