ស្វែងរកពួកយើង:

vivo X Fold 3 Pro ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ 3C ប្រទេសចិន និងមានការបង្ហាញពីកាមេរ៉ា រួមនិងបច្ចេកវិទ្យាសាកទៀតផង

ដោយ

Koun Jab Luffy

22 កុម្ភៈ 2024 03:25 រសៀល

អាន 2 នាទី

Article image
កាលពីខែតុលាឆ្នាំ 2023 កន្លងទៅនេះ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Vivo X Fold 3 Pro ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ចុះបញ្ជីនៅលើស្ថាប័ន IMEI database ជាមួយនិងលេខម៉ូដែល V2337A ហើយកាលពីដើមខែនេះ ស្មាតហ្វូននេះ ក៏ទទួលបាននូវការបញ្ជាក់ទទួលស្គាល់ពីវិញ្ញាបនបត្រ MIIT certification របស់ចិនរួចហើយផងដែរ។ នៅថ្ងៃនេះ យោងតាមដំណឹងថ្មី បានអោយដឹងថា vivo X Fold 3 Pro ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ 3C ប្រទេសចិន ដែលមានមានការបង្ហាញនូវរូបរាង ហើយនិងអាចនឹងប្រកាសចេញនៅខែមីនាថែមទៀតផង។
នៅលើបញ្ជី 3C បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 Pro គឺមានការភ្ជាប់ជាមួយនូវឆ្នាំងសាក ដែលមានមបច្ចេកវិទ្យាសាកកម្លាំង 120W fast charge ហើយនិងមានបច្ចេកវិទ្យា 5G connectivity ថែមទៀតផង។ យោងតាមការបង្ហោះចេញនៅលើ Weibo របស់ អ្នកទម្លាយ Digital Chat Station បានបង្ហាញថា Vivo X Fold 3 Pro ក៏នឹងមានបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging និង 120W wired charging ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានថាមពលថ្ម 5,700mAh battery។
Article image
ជាមួយគ្នានេះបើផ្អែកលើរូបភាពថ្មីមួយនេះ ក៏មានការទម្លាយចេញនូវកាមេរ៉ាក្រោយរបស់ស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ។ X Fold 3 Pro នឹងមានកាមេរ៉ាគោលទំហំ 50-megapixel OV50H និងមានគ្រាប់ទីពីរមានទំហំ 50-megapixel ultra-wide lens ខណដែៈគ្រាប់ទីបីមានទំហំ 64-megapixel OV64B periscope telephoto camera។ Vivo X Fold 3 Pro ត្រូវបានគេនិយាយថា មានទម្ងន់ស្រាលជាង និងមានកម្រ៉ាស់ស្តើងជាង X Fold 2។ ស្មាតហ្វូននេះ មានកម្រ៉ាស់ 12.9mm  និងមានទម្ងន់ 279 grams។ ស្មាតហ្វូននេះ គឺជាម៉ូដែលដំបូងគេដែលប្រើប្រាស់ក្នុងចំណោមស្មាតហ្វូនអេក្រង់បត់បានដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ថែមទៀតផង។
Article image