ស្វែងរកពួកយើង:

Vivo X Fold 3 Pro បង្ហាញខ្លួននៅលើបញ្ជី AnTuTu មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 27 ខែមីនាខាងមុខនេះ

ដោយ

Koun Jab Luffy

15 មីនា 2024 08:04 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Vivo ដែលមានលេខកូដ V2337A បង្ហាញខ្លួននៅលើប្រព័ន្ធ Database នៃ AnTuTu។ នៅក្នុងរបាយការណ៍នេះ បានរំពឹងថា នេះអាចជាស្មាតហ្វូនបត់បាន  Vivo X Fold 3 Pro។ យោងតាមរូបភាព Poster នៅលើ AnTuTu បានបង្ហាញថា ស្មាតហ្វូន Vivo X Fold 3 Pro ជាមួយនឹងពិន្ទុចំនួន 2,176,828។ ស្មាតហ្វូននេះ មានពិន្ទុ 471,878 នៅក្នុងការតេស្ត CPU ពិន្ទុ 893,816 នៅក្នុងការតេស្ត GPU ពិន្ទុ 464,490 នៅក្នុងការតេស្តម៉េមូរី និងពិន្ទុ 346,644 នៅក្នុងការតេស្ត UX ។
បើនិយាយអំពីលក្ខណៈសម្បត្តិនោះ បញ្ជីនេះទម្លាយថា ស្មាតហ្វូន  Vivo X Fold 3 នេះ មានបន្ទះឈីប Qualcomm Snapdragon 8 Gen 3, LPDDR5 RAM និង UFS 4.0។ នៅលើ AnTuTu ស្មាតហ្វូន X Fold 3 Pro នេះ បានបង្ហាញខ្លួន ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ។ បន្ថែមពីនេះ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយនឹង  OriginOS 4 ថែមទៀតផង។
Article image
នៅក្នុងការបែកធ្លាយថ្មីនេះអះអាងថា ស្មាតហ្វូន Vivo X Fold 3 series នឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ចុងក្រោយនៅក្នុងខែមីនាខាងមុខនេះ។ ពេលនេះ អ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo ដែលមានការទម្លាយថា ស្មាតហ្វូននេះគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 27 ខែមីនានេះ។
Article image
អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន  X Fold 3 Pro នេះនឹងមានបំពាក់នូវ OV50H OmniVision 50-megapixel lens ជាមួយនឹង f/1.68 aperture ហើយនឹងមានកាមេរ៉ា OV64B 64-megapixel periscope telephoto ដែលទ្រទ្រង់នូវ  3x optical zoom, 70mm focal length រួមនិងមួយគ្រាប់ទៀត telephoto macro។ ស្មាតហ្វូន X Fold 3 Pro នេះនឹងបំពាក់នូវបន្ទះឈីប Vivo V3 ISP ក្នុងការផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះ មានពណ៌ខ្មៅ និងពណ៌សយ៉ាងទាក់ទាញបំផុត៕
Vivo X Fold 3 Pro បង្ហាញខ្លួននៅលើបញ្ជី AnTuTu មុនការប្រកាសជាផ្លូវការនៅថ្ងៃទី 27 ខែមីនាខាងមុខនេះ