ស្វែងរកពួកយើង:

vivo X Fold 3 Pro ត្រូវបានគេបង្ហាញចេញលក្ខណៈសម្បត្តិទាំងស្រុងមុនការប្រកាសចេញនៅខែនេះ!

ដោយ

Koun Jab Luffy

04 មីនា 2024 01:25 រសៀល

អាន 3 នាទី

Article image
យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហាញថា vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Vivo X Fold 3 series និងថេប្លេត Vivo Pad 3 series នៅលើទីផ្សារប្រទេសចិន នាចុងខែមីនាខាងមុខនេះហើយ។ នៅមុនការសម្ពោធជាផ្លូវការនេះ  កាលពីសប្តាហ៌មុននេះ នៅលើបណ្តាញសង្គម Weibo ក៏មានការបង្ហោះនូវរូបភាពបែបគំនូសព្រាង schematic ថ្មីរបស់ស្មាត ហ្វូន X Fold 3 series ហើយនិងមានការចែកចាយតបន្តដោយអ្នកទម្លាយ Digital Chat Station ផងដែរ។ នៅក្នុងនោះ អ្នកទម្លាយរូបនេះ ក៏មានការទម្លាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន X Fold 3 Pro ថែមទៀតផង។
ប្រភពខាងលើនេះ បន្តថា សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី Vivo X Fold 3 និង X Fold 3 Pro គឺនឹងមាន ភាពដូចគ្នាច្រើន ដោយខុសគ្នាតែលក្ខណៈសម្បត្តិខាងក្នុងតែប៉ុណ្ណោះ។ ផ្អែកតាមគំនូសព្រាងថ្មីរបស់ស្មាតហ្វូននេះ គឺមាន ការបង្ហាញថា ស្មាតហ្វូននេះ នឹងមានម៉ូឌុលកាមេរ៉ាមានរាងមូលនៅជ្រុងខាងលើចំកណ្តាលតែម្តង ដែលខុសពីជំនាន់មុន ម៉ូដែល Vivo X Fold 2 មានការឌីស្សាញម៉ូឌុលកាមេរ៉ានៅជ្រុងខាងស្តាំ។ នៅក្នុងម៉ូឌុលកាមេរ៉ាថ្មីនេះ គឺមានសិនស័រកាមេរ៉ា ចំនួន 3 គ្រាប់ និងមានអំពូល LED flash ចំនួន 2 គ្រាប់ ហើយនិងមាន ZEISS logo អមជាមួយផងដែរ។
Article image
របាយការណ៌ខាងលើបន្តថា ស្មាតហ្វូនជំនាន់ថ្មី Vivo X Fold 3 នឹងមានបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ដែលនឹងធ្វើអោយស្មាតហ្វូននេះ នឹងមានតម្លៃធូថ្លៃសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន។ សម្រាប់ម៉ូដែល Pro គឺនឹងក្លាយជា ស្មាតហ្វូនអេក្រងប់បានដំបូងគេបំផុត ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។
យោងតាមការទម្លាយថ្មីៗនេះ របស់ DCS គឺមានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 Pro នឹងមានការ បំពាក់នូវអេក្រង់ខាងក្រៅមានទំហំ 6.53-អ៊ីង ជាប្រភេទកញ្ចក់ OLED ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8.03-អ៊ីង ជាប្រភេទកញ្ចក់ OLED ដូចគ្នា។ អេក្រង់ថ្មីទាំងពីរនេះ គឺនឹងមានការបង្ហាញចេញបាន 2748x1172 pixels និងទំហំ 2408x2200pixels ហើយថែមទាំងមានការដំណើរការនៅលើប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-display fingerprint scanners ថែមទៀតផង។ ស្មាតហ្វូននេះរត់នៅលើស្បែក OriginOS 4 ផ្អែកលើ Android 14។
Vivo X Fold 3 Pro នឹងមានកាមេរ៉ាមុខដែលស្ថិតនៅលើអេក្រង់ខាងក្រៅមានទំហំ 32-Megapixel ហើយនិងនៅលើអេក្រង់ ខាងក្នុង ក៏មានទំហំ 32-Megapixel ដូចគ្នាដែរ។ ចំពោះកាមេរ៉ាក្រោយវិញ កាមេរ៉ាគោល គឺមានទំហំ 50-Megapixel គាំទ្រ នូវមុខងារ OIS ជាសិនស័រ OmniVision OV50H និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide ហើយនិងកាមេរ៉ាទីបី មានទំហំ OmniVision OV64B periscope telephoto គាំទ្រជាមួយការហ៊្សូមបាន 3x optical zoom។
Article image
ស្មាតហ្វូន X Fold 3 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 អមដំណើរដោយរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB រួមនិងថ្មមានទំហំ 5,800mAh គាំទ្រនូវកម្លាំងសាក 120W wired ហើយនិង 50W wireless charging។ ស្មាតហ្វូននេះក៏មានការគាំទ្រនូវបន្ទះឈីប Vivo V3 ផងដែរ។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវ IR blaster, dual speakers និងម៉ូទ័រ X-axis linear motor ហើយនិងខ្នងក្រោយកញ្ចក់ រួមជាមួយនិងបច្ចេកវិទ្យាការពារទឹក និងធូលីផងដែរ។ ស្មាតហ្វូននេះមានកម្រ៉ាស់ស្តើងជាង និងស្រាលជាង Vivo X Fold 2។