ស្វែងរកពួកយើង:

vivo X-Fold 3 Series នឹងមានការឌីស្សាញជាមួយទម្ងន់ស្រាល និងមានការពង្រឹងអក្រង់គុណភាពខ្ពស់ជាងមុន

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 04:02 ល្ងាច

អាន 2 នាទី

Article image
មកដល់ថ្ងៃនេះ ពាក្យចចាមអារ៉ាមជាច្រើននៅតែបន្តទម្លាយចេញនូវព័ត៌មានថ្មីៗបន្ថែមទៀតពីស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Vivo X Fold 3 Series។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា មានការទទួលស្គាល់ពីស្ថាប័ន MIIT របស់ប្រទេសចិនរួច ហើយ។ នៅថ្ងៃនេះ មានការចែកចាយព័ត៌មានថ្មីពី Digital Chat Station ថែមទៀតហើយ ដោយមានការបញ្ជាក់ថា ស្មាត ហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo មួយនេះ នឹងមានការឌីស្សាញថ្មី និងបំពាក់នូវ Hardware រឹតតែសំបូរបែប ថែមទៀតផង។
អ្នកទម្លាយរូបនេះ បានបន្តទម្លាយថា  vivo X Fold 3 series នឹងមានការអាប់ដែតទៅលើអេក្រង់កាន់តែមានសមត្ថភាពខ្ពស់ជាងមុនប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់ពីទំហំនៅឡើយទេ។ សូមជំរាបថា X Fold 2 ដែលបង្ហាញវត្តមានកន្លងមកនោះគឺ មានអេក្រង់ខាងក្នុងអាចបង្ហាញចេញកម្រិត 2K រួចទៅហើយ។ ដូច្នេះរង់ចាំមើលការអាប់ដែតនេះទាំងអស់គ្នា។ សូមជំរាបថា កាលពីពេលមុននេះ គឺមានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP។ ស្របពេល ដែលពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 series នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-megapixel OV50H ដែលមានការគាំទ្រដោយមុខងារ OIS ផងដែរ។
Article image
ក្រៅពីកាមេរ៉ាគោលនេះ នៅលើស្មាតហ្វូននេះ ក៏មានការអមដំណើរដោយកាមេរ៉ា ultra-wide lens និងកាមេរ៉ាទំហំ 64-megapixel periscope telephoto ផងដែរ។ មួយវិញទៀតក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Vivo បានងាកមកផ្តោតខ្លាំងទៅ លើការឌីស្សាញថ្មី ដោយកាត់បន្ថយទម្ងន់នៅលើស្មាតហ្វូននេះផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះក៏មានការប្រើប្រាស់ ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic fingerprint sensor រួមជាមួយនិងបច្ចេកវិទ្យាសាក 50W wireless charging ថែមទៀតផង។
Article image
បន្ថែមពីនេះ យោងតាមរបាយការណ៌ថ្មីនេះ ក៏មានការបញ្ជាក់ថា Vivo X Fold 3 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងមនថ្មទំហំ 5,700mAh battery ដែលគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 100W wired charging ផងដែរ។ មួយវិញទៀត Vivo X Fold 3 ក៏ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានម៉ូដែលតម្លៃធូថ្លៃ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 និងមានថ្មទំហំ 5,600mAh ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានការប្រកាសចេញនៅប្រទេសចិននាខែមីនាខាងមុខនេះហើយ។
vivo X-Fold 3 Series នឹងមានការឌីស្សាញជាមួយទម្ងន់ស្រាល និងមានការពង្រឹងអក្រង់គុណភាពខ្ពស់ជាងមុន