ស្វែងរកពួកយើង:

vivo X Fold 3 និង X Fold 3 Pro ឆ្លងកាត់ការចុះបញ្ជី MIIT ក្នុងប្រទេសចិនហើយអាចនឹងបង្ហាញខ្លូននៅខែមីនាខាងមុខ

ដោយ

Koun Jab Luffy

08 កុម្ភៈ 2024 11:28 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Vivo ត្រូវបានគេរាយការណ៌កាលពីពេលមុននេះថា នឹងមានរៀបចំនូវព្រឹត្តិការណ៌ដ៏ធំមួយនៅក្នុងប្រទេសចិននៅក្នុងខែមីនាខាងមុខនេះហើយ។ នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីៗជាច្រើន ដែលក្នុងនោះមានដូចជា Vivo X Fold 3 និង Vivo X Fold 3 Pro ជាដើម។ សូមជំរាបថា ថ្មីៗនេះ នៅលើបញ្ជី IMEI បានបង្ហាញចេញនូវស្មាតហ្វូនថ្មីៗរបស់ vivo ដែលមានលេខម៉ូដែៈ V2303A និង V2337A រួចហើយផងដែរ។ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានវត្តមានឆាប់ៗនេះហើយបន្ទាប់ពីការឆ្លងកាត់ការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន MIIT ដែលជាអជ្ញាធ័រត្រួតពិនិត្យនៅក្នុងប្រទេសចិន។
បើមើលទៅលើរូបភាពខាងលើនេះ គឺបានបង្ហាញច្បាស់ហើយថា ស្មាតហ្វូនអេក្រង់បត់ Vivo X Fold 3 និង X Fold 3 Pro គឺមានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន MIIT ដែលជាអជ្ញាធ័រត្រួតពិនិត្យនៅក្នុងប្រទេសចិនរួចហើយ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះនៅឡើយទេ។
Article image
យោងតាមរបាយការណ៌មុននេះ បានបង្ហាញថា Vivo X Fold 3 Pro នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បាន ដែលស្ថិតនៅស្រឡាយម៉ូដែលប្រណិត ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូនថ្មីនេះ អាននឹងមានថ្មទំហំធំដល់ទៅ 5,700mAh គាំទ្រនូវកម្លាំងសាក 100W និងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging។ សម្រាប់ផ្ទៃអេក្រង់របស់ស្មាតហ្វូននេះ គឺនឹងមានកម្រិតបង្ហាញចេញបាន 2K ហើយនិងមានសមត្ថភាពអាចរត់បានជាមួយល្បឿន 120Hz refresh rate។ នៅលើអេក្រង់ទាំងពីររបស់ស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រានដៃនៅលើអេក្រង់ជំនាន់ថ្មី ultrasonic in-display fingerprint scanner ថែមទៀតផង។ និយាយពីការមេរ៉ាថតរូបវិញ នៅលើស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel OV50H មានមុខងារទប់លំនឹង  OIS support និង ultra-wide lens ហើយនិងមួយគ្រាប់ទៀតមានទំហំ 64-Megapixel Periscope Telephoto Camera។
ចំពោះម៉ូដែល Vivo X Fold 3 វិញត្រូវបានគេទម្លាយថា គឺជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី មានតម្លៃសមរម្យ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅចំហៀងតួ និងមានថ្មទំហំ 5,600mAh ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកម្លាំងសាកនោះទេ។ ជាមួយគ្នានេះក៏មានការបញ្ជាក់ទៀតថា ម៉ូដែលនេះ ក៏មិនមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក wireless charging ផងដែរ។ Vivo X Fold 3 ត្រូវគេបញ្ជាក់ថា នឹងមានការបំពាក់នូវគោលទំហំ 50-Megapixel OV50H និងមិនមានកាមេរ៉ា periscope zoom នោះទេ។ ស្មាតហ្វូនទាំងពីរនេះ គឺនឹងមានការប្រើប្រាស់ស្បែក Origin OS 4 ផ្អែកលើ Android 14។ ក្នុងនោះក៏មានការបញ្ជាក់ទៀតថា X Fold 3 អាចនឹងក្លាយជាម៉ូដែលថ្មី ដែលមានទម្ងន់ស្រាលបំផុតក្នុងស្រឡាយស្មាតហ្វូនអេក្រង់បត់បាន។ ស្មាតហ្វូននេះមានទម្ងន់ត្រឹមតែ 230g ប៉ុណ្ណោះ។
vivo X Fold 3 និង X Fold 3 Pro ឆ្លងកាត់ការចុះបញ្ជី MIIT ក្នុងប្រទេសចិនហើយអាចនឹងបង្ហាញខ្លូននៅខែមីនាខាងមុខ