ស្វែងរកពួកយើង:

vivo X Fold 4 នឹងបំពាក់នូវថាមពលថ្មទំហំ 6,000mAh ហើយនឹងមានកម្រ៉ាស់ស្តើងជាង X Fold 3 Pro ថែមទៀតផង

ដោយ

Koun Jab Luffy

26 កញ្ញា 2024 12:40 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការទម្លាយពី Digital Chat Station ថ្មីៗនេះ បាននិយាយពីស្មាតហ្វូនអេក្រង់ OPPO និង vivo ថែមទៀតហើយ ដោយក្នុងនោះក៏មានការបញ្ជាក់ ស្មាតហ្វូនថ្មីៗទាំងនេះ នឹងមានការបង្ហាញវត្តមាននៅដើមឆ្នាំ 2025 ខាងមុខនេះផងដែរ។តាមដំណឹងកន្លងមក បាននិយាយថា OPPO បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 ហើយ នឹងមានការបញ្ចាក់ថា ម៉ូដែលនេះ ក៏នឹងអាចក្លាយជាម៉ូដែល rebranded ទៅលើ OnePlus Open 2 សម្រាប់ដាក់លក់នៅលើទីផ្សារសកលផងដែរ។
សម្រាប់ vivo ត្រូវបានគេរាយការណ៌ ក៏បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 4 ដូចគ្នា។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 និង X Fold 3 Pro នៅលើទីផ្សារប្រទេសចិន ផងដែរ ដោយម៉ូដែលនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និង 8 Gen 3។ សម្រាប់ម៉ូដែលថ្មីនេះ គឺមានតែមួយម៉ូដែលប៉ុណ្ណោះ។ ស្មាតហ្វូននេះ នឹងមានឈ្មោះថា Vivo X Fold 4។ បើតាមការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ DCS ក៏មានការចែកចាយព័ត៌មានមួយចំនួនរបស់ X Fold 4 ផងដែរ។
Article image
Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីបដែលមានលេខកូដ SM8750 ដែលគេជឿជាក់ថា នេះជាលេខម៉ូដែរបស់បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4។ ថ្មីៗនេះ ក៏មានការទម្លាយថា ស្មាតហ្វូនអអេក្រង់បត់បាន OPPO Find N5 និង Vivo X Fold 4 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ផងដែរ។ ស្មាតហ្វូន vivo X Fold 4 នេះ នឹងមានការប្រើប្រាស់ថ្ម Silicon ទំហំ 6,000mAh ហើយនឹងមានការទ្រទ្រង់ជាមួយនិងកម្លាំងសាក wireless charging ថែមទៀតផង។
Article image
ជាមួយគ្នានេះក៏មានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 4 នេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារជម្រាបទឹក IPX8 rating ផងដែរ។ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 4 នេះ នឹងមានកម្រ៉ាស់ត្រឹមតែ 8.x mm ហើយនិងមានទម្ងន់ 21x grams ប៉ុណ្ណោះ។