ស្វែងរកពួកយើង:

vivo X Fold 4 អាចនឹងលប់ចោលនូវការប្រើសិនស័រស្កែនម្រាមដៃនៅលើអេក្រង់

ដោយ

Koun Jab Luffy

10 កុម្ភៈ 2025 06:20 ព្រលប់

អាន 2 នាទី

Article image
យោងតាមសេចក្តីប្រកាសថ្មីៗនេះ បានបញ្ជាក់ថា OPPO នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OPPO Find N5 នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះហើយ។ ម៉ូដែលនេះ នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូតបំផុតនៅលើពិភពលោក ដែលនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ថែមទៀតផង។
ទាក់ទងជាមួយនិងព័ត៌មាននេះដែរ ក្រុមហ៊ុន Vivo ក៏ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល Vivo X Fold 4 ដែលនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite នេះដែរ។ ថ្មីៗនេះ តាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងមានការពន្យាពេលដល់ត្រីមាសទី 2 ឆ្នាំ 2025 ខាងមុខ។ ស្របពេលជាមួយគ្នានេះ នៅពេលនេះ Digital Chat Station បានទម្លាយថា នៅលើស្មាតហ្វូនអេក្រង់បត់ាបាន X Fold 4 គឺនឹងមានការផ្លាស់ប្តូរដ៏មួយខុសពីជំនាន់មុន។
Article image
បន្ថែមពីនេះអ្នកទម្លាយរូបនេះ ក៏បានអោយដឹងទៀត នៅក្នុងឆ្នាំ 2025 នេះ នឹងមានក្រុមហ៊ុនធំរបស់ចិនចំនួន 4 ដែលនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន horizontally foldable phones នេះ។ បើទោះបីជាមិនទាន់មានការទម្លាយឈ្មោះស្មាតហ្វូបទាំងនេះក៏ដោយ ក៏អ្នកតាមដានព័ត៌មាននេះ បានដឹងរួចហើយថា គឺជាស្មាតហ្វូណ OPPO Find N5, Honor Magic V4, Vivo X Fold 4 និង Huawei Mate X7។
អ្នកទម្លាយ DCS បន្តថា ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 4 នេះ មានការបញ្ជាក់ថា ក្រុមហ៊ុននេះនឹងធ្វើការបោះបង់ចោលនូវសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ ដោយជំនួសមកវិញនូវសិនស័រស្កែននៅចំហៀងវិញម្តង ហើយការផ្លាស់ប្តូរនេះ បានធ្វើការស្មាតហ្វូននេះមានកម្រ៉ាស់ប្រហែល 8mm ប៉ុណ្ណោះ។ ប្រៀបធៀបជាមួយនិង Find N5 គឺមានកម្រ៉ាស់ 9.2mm ។
Article image
ផ្អែកតាមរបាយការណ៌មុនេះបានអោយដឹងថា Vivo X Fold 4 នឹងមានកម្រាស់ស្តើង និងមានថ្មទំហំ 6000mAh ដំណើការនៅលើឈីប Snapdragon 8 Elite ហើយនឹងមានការគាំទ្រដោយបច្ចេកវិទ្យាសាក wireless charging និង IPX8 សម្រាប់ការពារទឹក និងធូលីទៀតផង។ ស្មាតហ្វូនអាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គ្រាប់ទីពីរទំហំ 50-Megapixel ultra-wide និងគ្រាប់ទីបីទំហំ 50-Megapixel periscope telephoto ហ៊្សូមបាន 3x optical zoom។ របាយការណ៌ដដែលនេះបន្តថា ឆ្នាំនេះ គឺមានការប្រកាសចេញនូវ vivo X Fold 4 មួយប៉ុណ្ណោះ គ្មានម៉ូដែល Pro នោះទេ។
vivo X Fold 4 អាចនឹងលប់ចោលនូវការប្រើសិនស័រស្កែនម្រាមដៃនៅលើអេក្រង់