ស្វែងរកពួកយើង:

vivo X Fold 4 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 និងមានថាមពលថ្មធំជាងមុន

ដោយ

Koun Jab Luffy

28 មេសា 2025 05:32 ល្ងាច

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីរបស់ខ្លួនថែមទៀតហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 រួចហើយនោះ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថាអាចនឹងបញ្ចេញស្មាតហ្វូន vivo X Fold 4 ឬ vivo Fold 5 ដោយសារតែភាគច្រើនការប្រើប្រាស់លេខ 4 គឺជាលេខមិនល្អនោះទេសម្រាប់វប្បធម៌របស់ប្រទេសចិន។ អ្នកទម្លាយ Digital Chat Station ពេលនេះ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំនេះហើយ។
គិតមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់ទម្លាយឈ្មោះផ្លូវការរបស់ស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន vivo នេះនៅឡើយទេ។ កន្លងមកមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់នេះ អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ បើមើលទៅលើស្មាតហ្វូន vivo X Fold 3 បច្ចុប្បន្ននេះវិញ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2។ បន្ថែមពីនេះ នៅមិនទាន់មានការបញ្ជាក់អំពីឈ្មោះរបស់ស្មាតហ្វូនប្រភេទ Pro នោះទេ ប៉ុន្តែប្រសិនបើក្រុមហ៊ុន vivo បញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ X Fold 3 Pro នោះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃ Side-Mounted Fingerprint Scanner, កាមេរ៉ា Periscope-Style Telephoto ហើយនិងមានការទ្រទ្រង់នូវ Wireless Charging ទៀតផង។ យោងតាមការបែកធ្លាយមុននេះ ការប្រកាសចេញស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នេះ។
Article image
សូមជំរាបថា របាយការណ៍មុននេះ ធ្លាប់បានបង្ហាញថា ស្មាតហ្វូនបត់បាននេះ នឹងមានអេក្រង់ AMOLED display ជាមួយនឹងកម្រិត  refresh rate ខ្ពស់ជាងមុន និង bezels ស្តើង។ ស្មាតហ្វូននេះនឹងមានការឌីស្សាញជាមួយនឹងគន្លឺះដ៏រឹងមាំថែមទៀត។ ស្មាតហ្វូន  X Fold 4 នេះនឹងមានកាមេរ៉ា 50-Megapixel ាSensor, 50MP Periscope Telephoto Lens, និង Ultra-Wide។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,000mAh និងបច្ចេកវិទ្យា IPX8 ផងដែរ៕
vivo X Fold 4 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 និងមានថាមពលថ្មធំជាងមុន