ស្វែងរកពួកយើង:

vivo X Fold 5 បង្ហាញខ្លួនជាផ្លូវការណ៌ ជាមួយអេក្រង់ 8.03 អ៊ីង 2K កាមេរ៉ា 50MP ZEISS trio ហ៊្សូម 100x និងមានថ្ម 6000mAh

ដោយ

Koun Jab Luffy

26 មិថុនា 2025 08:57 ព្រឹក

អាន 4 នាទី

Article image
ដូចការគ្រោងទុក នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី X Fold 5 នៅលើទីផ្សារប្រទេសចិនហើយ ដែលនេះគឺជាយុទ្ធសាស្រ្តពង្រីកទីផ្សារស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសនេះ។ ជាមួយនិងការមកដល់របស់ Vivo X Fold 5 នេះ បានបញ្ជាក់ថា នេះគឺជាស្មាតហ្វូនអេក្រង់បត់បានដែលមានទម្ងន់ស្រាលបំផុត។ vivo X Fold 5 មានទម្ងន់ត្រឹមតែ 217g និងមានស៊ុមជុំវិញឌីស្សាញពី Titanium។
vivo X Fold 5 មានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង គាំទ្រដោយកញ្ចក់ AMOLED display មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K+ ទំហំ 2480×2200 pixels និងមានល្បឿន 1-120Hz adaptive LTPO refresh rate ហើយនិងមានពន្លឺ 4500 nits peak brightness។ ចំពោះអេក្រង់ខាងក្នុងវិញ មានទំហំ 6.53-អ៊ីង បង្ហាញចេញបានកម្រិត FHD+ LTPO AMOLED panel ល្បឿន 120Hz refresh rate និងមានពន្លឺដូចគ្នា។
Article image
អេក្រង់ទាំងពីរនេះ គឺមានគាំទ្រដោយកម្រិតពណ៌ 10.7 ពាន់លានពណ៌ មាន Dolby Vision ហើយនិង high-frequency PWM dimming សម្រាប់ជំនួយភ្នែកថែមទៀតផង។ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ ក៏មានការគាំទ្រដោយកញ្ចក់ការពារ UTG glass ខណៈដែលអេក្រង់ខាងក្រៅ គឺមានការប្រើប្រាស់ Armor Glass ជំនាន់ទីពីរ មានភាពធន់ជាងមុន។
Article image
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 5 ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 រ៉េម 16GB LPDDR5X RAM និងអង្គចងចាំ 1TB UFS 4.0 storage។ បន្ថែមពីនេះស្មាតហ្វូននេះក៏មានការពង្រឹងទៅលើគន្លឹះបត់ល្អ ហើយនិងមានអង់តែនដែលមានសមត្ថភាពខ្ពស់ជាងមុនបាន 36% ដែលនឹងជួយអោយការភ្ជាប់ទៅកាន់ប្រព័ន្ធទំនាក់ទំនងបានកាន់តែប្រសើរជាងមុនតាមរយៈរលកសញ្ញាដែលមាននៅឧបករណ៌របស់ Qualcomm ។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ រត់នៅលើ OriginOS 5 ផ្អែកជាងមួយ Android 15 និងមានគាំទ្រដោយ “Atomic Workbench ដែលជាសមិទ្ធិផលថ្មីផងដែរ។ ជាមួយគ្នានេះអេក្រង់ស្មាតហ្វូននេះ ក៏នឹងមានការឌីស្សញកាន់តែសំបូរបែបជាងមុនដូចគ្នា ដោយអាចប្រើប្រាស់ App ច្រើនក្នុងពេលតែមួយ រួមនិងមុខងារថ្មីៗជាច្រើនទៀត។ អ្វីដែលពិសេសនោះ ស្មាតហ្វូននេះ ក៏អាចភ្ជាប់ជាមួយ Apple devices ជាច្រើនដូចជា AirPods, Apple Watch (Series 6+) និង Mac file management ដោយបូករួមទាមង drag-and-drop និង screen extension បានទៀតផង។
Article image
និយាយពីការថតរូប និងវីដេអូ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX921 មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide ហើយនិងទីបីមានទំហំ 50MP IMX882 periscope telephoto lens គាំទ្រការហ៊្សូម 3x optical zoom និង 100x digital zoom។
ក្រុមហ៊ុន vivo ក៏នៅតែបន្តប្រើប្រាស់ឡែន ZEISS optics និង software ថ្មីសម្រាប់ជំនួយដល់មុខងារ portrait modes, macro shots, ហើយនិង enhanced low-light photography ផងដែរ។ អេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ គឺមានកាមេរ៉ាមុខទំហំ 20MP ដូចគ្នា។
ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold 5 ថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវ 6000mAh Blue Ocean battery ដែលមានអភិវឌ្ឍឡើងដោយ CATL តាមរយៈនៃការប្រើប្រាស់នូវវត្ថុធាតុដើមជំនាន់ទី 4 នៃថ្មស៊ីលីកូន និងជំនាន់ទីពីរនៃថ្ម semi-solid-state battery technology។ ថ្មនេះមានថាមពល 866Wh/L និងអាចប្រើប្រាស់បានបើទោះបីជាស្ថិត -30°C ក៏ដោយ។ ស្មាតហ្វូននេះ នឹងមានការគាំទ្រ 80W wired charging និងកម្លាំងសាក 40W wireless charging ហើយ and reverse wireless charging។
Article image
vivo X Fold 5 មានការប្រើប្រាស់នូវគន្លឹបត់ FS55 high-strength steel និង carbon fiber។ នៅលើស្មាតហ្វូន X Fold 5 នេះ គឺមានការតម្លើងនូវបច្ចេកវិទ្យា IPX8, IPX9, and IPX9+ សម្រាប់ការពារទឹក និងធូលី ហើយនិងអាចស្ថិតនៅក្នុងទឹកកៅ្តកម្រិត 80°C ថែមទៀតផង។ នៅលើស្មាតហ្វូននេះ កីមាន IP5X ផងដែរ។ ស្មាតហ្វូននេះ អាចស្ថិតនៅក្នុងកម្រិតសីតុណ្ហភាព -20°C និង dual stereo speakers, NFC, Wi-Fi 6, Bluetooth 5.4, GPS ជាមួយ NavIC ហើយនិងសិនស័រស្កែនម្រាមដៃនៅចំហៀងតួ។
Article image
vivo X Fold 5 មានស៊ុមទីតានៀម និងមានពណ៌ Titanium, Clear White និង Pine Green colors។ ស្មាតហ្វូននេះដាក់លក់តម្លៃ 6999 យ៉ន់ ($974) ទៅលើទំហំ 12GB+256GB និងទំហំ 12GB+512GB មានតម្លៃ 7999 យ៉ន់ ($1,114) ហើយនិងទំហំ 16GB+512GB មានតម្លៃ 8499 យ៉ន់ ($1,184) ខណៈដែលទំហំ 16GB+1TB មានតម្លៃ 9499 យ៉ន់ ($1,324)។ ស្មាតហ្វូននេះ នឹងមានលក់ជាផ្លូវការណ៌ចាប់ពីថ្ងៃទី 2 ខែកក្កដាខាងមុខ។