
ក្រុមហ៊ុន vivo ទើបតែបញ្ជាក់នៅលើបណ្តាញសង្កមរបស់ខ្លួនអំពីការរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិននៅថ្ងៃទី 25 ខែមិថុនានេះហើយ។ នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញស្មាតហ្វូនបត់បានជំនាន់ថ្មីជាមួយនឹងកាសស្តាប់ wireless earbuds ផងដែរ។ ស្មាតហ្វូន vivo X Fold 5 នឹងមានទម្ងន់ស្រាលជាងមុន និងខ្លាំងជាងមុនក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូន vivo X Fold 5 ត្រូវគេរំពឹងថា នឹងក្លាយជាស្មាតហ្វូនបត់បានដែលមានទម្ងន់ស្រាលជាងគេបំផុតទម្ងន់ត្រឹមតែ 209g។ ស្មាតហ្វូននេះនឹងមាន 3 ពណ៌គឺ Pine Green, White និង Titanium ជាមួយនឹងកាមេរ៉ា Zeiss។
តាមរយៈរូបភាពផ្លូវការរបស់ស្មាតហ្វូននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ប្រហែលជាមិនមានភាពខុសគ្នាប្លែកខ្លាំងពីស្មាតហ្វូនជំនាន់មុននោះទេ។ ប៉ុន្តែ ស្មាតហ្វូននេះ នឹងមានបំពាក់នូវប៊ូតុងថ្មីនៅលើផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ ជំនួសអោយប៊ូតុង mute switch។ នៅក្នុងរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន X Fold 5 នេះ នឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង ហើយនិងអេក្រង់ខាងក្រៅ 6.53-ទំហំ ដែលអេក្រង់ទាំងពីរនេះ គឺជាប្រភេទអេក្រង់ 8T LTPO panels និងពន្លឺ PWM dimming។ ស្មាតហ្វូននេះ ក៏មានការបំពាក់នូវ IPX9 សម្រាប់ការពារការជ្រាបទឹក និង IPX5 សម្រាប់ការពារធូលីផងដែរ។

ស្មាតហ្វូន Vivo X Fold 5 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និងថាមពលថ្មទំហំ 6,000mAh ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា 90W wiredនិង 30W wireless charging។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ា 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-megapixel គាំទ្រដោយសិនស័រ Sony IMX921 និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 50-Megapixel ប្រើប្រាស់នូវសិនស័រ IMX882 ជាប្រភេទ periscope telephoto lens ដែលភ្ជាប់ជាមួយនឹងមុខងារហ៊្សួម 3x zoom។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ត្រឹមតែ 5mm ប៉ុណ្ណោះ នៅពេលដែលបើក។

អ្វីដែលពិសេសទៀតសម្រាប់ស្មាតហ្វូន Vivo X Fold 5 គឺមានសមត្ថភាពអាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធ Apple ecosystem។ ស្មាតហ្វូន X Fold 5 នេះ មានការទ្រទ្រង់នូវ iCloud login, AirPods pairing និង Apple Watch health data sync តាមរយៈកម្មវិធី Vivo Health app។ សម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធរបស់ស្មាតហ្វូននេះ នឹងមានការបង្ហាញនូវវត្តមានកាសស្តាប់ vivo TWS Air3 Pro ដែលមានពណ៌ Starry Black និង Vitality White និងបំពាក់នូវមុខងារ ANC ថែមទៀតផង៕
