ស្វែងរកពួកយើង:

vivo X Fold 5 អាចដំណើរការ Apps បាន 5 នៅលើអេក្រង់ និងមានការបំពាក់ថ្មស្តើងទំហំ 6,000mAh

ដោយ

Koun Jab Luffy

19 មិថុនា 2025 11:41 ថ្ងៃត្រង់

អាន 3 នាទី

Article image
យោងតាមការសេចក្តីថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន vivo X Fold 5 នៅក្នុងប្រទេសចិន នាថ្ងៃទី 25 ខែមិថុនានេះហើយ។ បើតាមការបញ្ជាក់ចេញពីលោក Han Boxiao ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានការ upgrade ទៅលើមុខងារ Multitasking និងភាពច្នៃប្រឌិតថ្មីទៅលើបច្ចេកវិទ្យាថ្ម។ បន្ថែមពីនេះក៏នូវមានមុខងារ ‘Atomic Workbench’ ដែលអនុញ្ញាតអោយអ្នកអាចដំណើរការកម្មវិធីចំនួន 5 បាននៅលើអេក្រង់បត់បាននេះទៀតផង។
ជាមួយនឹងមុខងារ ‘Atomic Workbench’ នេះ ស្មាតហ្វូនបត់បាន vivo X Fold 5 អាចវីដេអូខល ការឆែកទៅលើស្លាយ PPT ការមើលទៅលើស្តុក និងការដំណើរការនូវ Professional tools ជាច្រើនទៀតដោយគ្មានការរំខាននោះទេ។ នៅលើ Interface នេះអាចដំណើរការនូវ Apps បានចំនួន 5 ដែលងាយស្រួលក្នុងការធ្វើការ និងការកម្សាន្ត។ ដូចគ្នាទៅនឹងស្មាតហ្វូនជាច្រើន របស់ vivo នៅក្នុងប្រទេសចិននោះ ស្មាតហ្វូន vivo X Fold 5 នេះនឹងដំណើរការនូវ OriginOS 5 នៅលើ Android 15។ ថេប្លេតនេះ ក៏អាចធ្វើការជាមួយនឹង Apple Watch និង iCloud Sync, Cross-Ecosystem Message និង PC Remote Access នៅលើ Mac File Connectivity ផងដែរ។
ស្មាតហ្វូនបត់បានជំនាន់ថ្មី Vivo X Fold 5 នេះ មានថាមពលថ្មទំហំ  6,000mAh ដែលធំបំផុតមិនធ្លាប់មាននៅលើស្មាតហ្វូនបត់បាននេះ។ តាមការបញ្ជាក់របស់លោក Boxiao អោយដឹងថា កម្រាស់នៃថ្មគឺស្តើងជាងកាក់ 1 យ៉ន់របស់ចិន។ គាត់អះអងថា ថាមពលថ្មនេះគឺជាប្រភេទថ្មស៊ីលីកូនជំនាន់ទី 4 ដែលមានសមត្ថភាពខ្ពស់ជាងមុន 2.5 ដង ហើយនិងអាចធ្វើការបង្កើនទៅលើថាមពលដល់ទៅ 13%។
Article image
ស្មាតហ្វូនបត់បានជំនាន់ថ្មី Fold 5 នេះទ្រទ្រង់នូវ 90W wired និង 30W wireless charging។ ស្មាតហ្វូនបត់បានជំនាន់ថ្មីមានទម្ងន់ 219g កម្រាស់ 9.33mm នៅពេលដែលបិទ កម្រាស់ 4.3mm នៅពេលដែលបើក។ នៅលើស្មាតហ្វូននេះបំពាក់នូវ IPX8, IPX9 និង IPX9+ សម្រាប់ការពារការជ្រាបទឹក និង IP5X សម្រាប់ការពារធូលី។ ស្មាតហ្វូនបត់បានជំនាន់ថ្មី vivo X Fold 5 នេះ មានអេក្រង់ខាងក្រៅទំហំ 6.53-អ៊ីង LTPO និងអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង កម្រិតបង្ហាញបាន 2K+ AMOLED ដែលអេក្រង់ទាំងពីរនេះមានកម្រិត 120Hz refresh rates។
សម្រាប់កម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 មានរ៉េមទំហំ 16GB ហើយនិងមានម៉េមូរីទំហំ 512GB។ ចំពោះការថតរូបវិញ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel IMX921, 50-Megapixel ultra-wide lens និងមួយគ្រាប់ទៀតទំហំ 50-megapixel IMX882 telephoto គាំទ្រជាមួយនឹង 3x optical zoom។ ស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅខែកក្កដា ខណៈពេលដែលការប្រកាសនៅក្នុងប្រទេសចិន គឺនឹងធ្វើឡើងនៅថ្ងៃទី 25 ខែមិថុនាខាងមុខនេះហើយ៕
vivo X Fold 5 អាចដំណើរការ Apps បាន 5 នៅលើអេក្រង់ និងមានការបំពាក់ថ្មស្តើងទំហំ 6,000mAh