ស្វែងរកពួកយើង:

Loading Ad...

vivo X Fold 6 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 Super Edition និងបច្ចេកវិទ្យា AI ជាច្រើនយ៉ាងសម្បូរបែប!

ដោយ

ជុំ ប៉េងលីន

15 មិថុនា 2026 07:11 ព្រឹក

អាន 2 នាទី

Article image
vivo X Fold 6 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 Super Edition និងបច្ចេកវិទ្យា AI ជាច្រើនយ៉ាងសម្បូរបែប!
នៅពេលនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមទម្លាយអំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មី vivo X Fold 6 ខណៈដែលការប្រកាសជាផ្លូវការណ៌នៅចុងខែនេះហើយ។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុន ក៏បានបញ្ជាក់អំពីការ upgrade ទៅលើ Hardware របស់ស្មាតហ្វូនបត់បាននេះ ដែលផ្តោតទៅលើមុខងារ AI យ៉ាងសម្បូរបែប និងបទពិសោធន៍នៃការងារ multitasking នៅលើអេក្រង់ធំកាន់តែរលូន។

តាមការបញ្ជាក់របស់ក្រុមហ៊ុន vivo បានអោយដឹងថា ស្មាតហ្វូនបត់បាន vivo X Fold 6 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប Dimensity 9500 Super Edition Processor។ ក្រុមហ៊ុននេះ បាននិយាយថា នេះមិនមែនជា version ស្តង់ដារនៃបន្ទះឈីប MediaTek Flagship Chipset នោះទេ។ ជំនួសមកវិញនោះ ក្រុមហ៊ុន vivo និង MediaTek ក៏ធ្វើការនៅលើគម្រោងនេះអស់ពេលជាង 2 ឆ្នាំមកហើយមុននឹងដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនបត់បាននេះ។

Article image
ក្រុមហ៊ុន vivo បានបន្ថែមថា ដំណើរការនៃបច្ចេកវិទ្យា AI នៅលើស្មាតហ្វូននេះ មានការបង្កើនដល់ទៅ 111% ប្រៀបធៀបទៅនឹងម៉ូដែលជំនាន់មុននេះ ខណៈពេលដែលការប្រើប្រាស់ថាមពលថ្មរបស់ស្មាតហ្វូនថ្មីនេះ ហើយក៏មានការកាត់បន្ថយដល់ទៅ 56% ផងដែរ។ អ្វីដែលពិសេសនោះ ក៏មានការប្រើប្រាស់នូវ AI voice engine ដែលបង្កើនល្បឿនលឿនក្នុងការប្រើប្រាស់ និងត្រឹមត្រូវបំផុតក្នុងការប្រើប្រាស់។ សម្រាប់ការងារពាក់ព័ន្ធទៅនឹង Document នោះ ក៏មានមុខងារ AI File Manager សម្រាប់ប្រើប្រាស់ផងដែរ។

Article image
ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 នេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ OriginOS 6 Fold ដែលមានការពង្រឹងទៅលើផ្នែក Software / Hardware បានយ៉ាងល្អពិសេសទៅលើការងារ AI ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 6 នេះនឹងប្រើប្រាស់នូវថាមពលថ្មទំហំ 6,900mAh និងកាមេរ៉ាទំហំ 200MP+50MP (ultra-wide)+50MP (periscope telephoto) ផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញនោះ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ side-facing fingerprint sensor សម្រាប់ការពារសុវត្ថិភាពថែមទៀត៕
vivo X Fold 6 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 Super Edition និងបច្ចេកវិទ្យា AI ជាច្រើនយ៉ាងសម្បូរបែប!