ស្វែងរកពួកយើង:

vivo X Fold 6 និង Xiaomi Mix Fold 5 ត្រូវគេទម្លាយថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ

ជុំ ប៉េងលីន

27 មេសា 2026 08:38 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនបត់បានស៊េរីថ្មី vivo X Fold 6 និង Xiaomi Mix Fold 5 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំនេះ
កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Honor ទើបតែបង្ហាញស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V6 ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ខណៈពេលដែលស្មាតហ្វូនបត់បានស៊េរីថ្មី OPPO Find N6 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប 7-Core។ សម្រាប់ទីផ្សារស្មាតហ្វូនបត់បានស៊េរីថ្មីឆ្នាំនេះ ក្រៅពីស្មាតហ្វូន Samsung Galaxy Z Fold 8 នេះ នឹងមានស្មាតហ្វូនបត់បានចំនួន 2 ទៀតពីក្រុមហ៊ុន vivo និង Xiaomi ដែលនឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។

Article image
តាមការបញ្ជាក់របស់អ្នកទម្លាយ Bald Panda បានអោយដឹងថា ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺជាស្មាតហ្វូន vivo X Fold 6 និង Xiaomi Mix Fold 5។ អ្នកទម្លាយនេះ បានអះអាងថា ស្មាតហ្វូនបត់បានរបស់ vivo នេះអាចនឹងបំពាក់នូវថាមពលថ្មធំបំផុត និងកាមេរ៉ាទំហំ 200MP។ បើទោះបីជាស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ បំពាក់នូវថាមពលថ្មធំក៏ដោយ ប៉ុន្តែទៅលើរូបរាងវិញ គឺមានកម្រាស់ស្តើង និងស្រាលក្នុងការប្រើប្រាស់។ ក្រឡេកមកអ្នកទម្លាយ Digital Chat Station វិញ បានបញ្ជាក់ថា ស្មាតហ្វូនបត់បានជំនាន់ថ្មី vivo X Fold 6 នេះ អាចនឹងបំពាក់នូវថាមពលថ្មទំហំ 7,000mAh។

Article image
ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 5។ សូមជំរាបថា ស្មាតហ្វូនបត់បានជំនាន់ថ្មី vivo X Fold 5 បានបង្ហាញខ្លួនកាលពីខែមិថុនា ឆ្នាំ 2025 នេះ ដូច្នេះសម្រាប់ម៉ូដែលថ្មី ត្រូវបានគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងពេលវេលាដូចគ្នានៅឆ្នាំនេះ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Xiaomi Mix Fold 5 នេះ អាចនឹងបំពាក់នូវបន្ទះឈីបអាប់ដែតថ្មីរបស់ក្រុមហ៊ុន Xiaomi ផងដែរ។

Article image
នៅក្នុងរបាយការណ៍នាពេលថ្មីនេះ ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ នឹងបំពាក់នូវបន្ទះឈីបរបស់ក្រុមហ៊ុននេះ ដែលមានឈ្មោះហៅថា Xring O3។ នៅមិនទាន់ច្បាស់ទេថា Xring O3 នេះ នឹងមានការអាប់ដេតអ្វីថ្មីបន្ថែមពី Xring O1 កាលពីឆ្នាំមុននេះនោះទេ។ នៅក្នុងការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ Bald Panda បង្ហើបថា ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Xiaomi នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នេះ។ ដោយសារតែស្មាតហ្វូន Xiaomi 18 series ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានោះ ទំនងជាស្មាតហ្វូនបត់បាននេះនឹងបង្ហាញខ្លួននៅក្នុងខែកក្កដា៕
Article image
vivo X Fold 6 និង Xiaomi Mix Fold 5 ត្រូវគេទម្លាយថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2026 ខាងមុខនេះហើយ