ស្វែងរកពួកយើង:

vivo X Fold3 Pro នឹងដំណើរការលើបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល X Fold3 ប្រើប្រាស់ Gen 2+

ដោយ

Koun Jab Luffy

02 មីនា 2024 07:47 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មីមួយ ដែលបានចេញផ្សាយម្សិលមិញនេះ បានសសេរថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី vivo X Fold3 នឹងក្លាយជាសា្មតហ្វូនអេក្រង់បត់បានដំបូងគេបំផុត ដែលមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។ នៅថ្ងៃនេះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះមានការបញ្ជាក់ជាថ្មីហើយ ដោយម៉ូដែល X Fold3 Pro នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm ខណៈដែលម៉ូដែលស្តង់ដារ X Fold3 ដំណើរការនៅលើនៅបន្ទះឈីបដូចជំនាន់មុនដដែល។
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Pro ក៏ទទួលបាននូវការតម្លើងមកជាមួយនិងកាមេរ៉ាគោលដែលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 64MP telephoto និងអាចប្រើប្រាស់ជា Periscope lens camera ថែមទៀតផង។ ចំពោះម៉ូដែលស្តង់ដារវិញ គឺនៅតែបន្តប្រឿប្រាស់នូវកាមេរ៉ាដដែល។ vivo X Fold3 នឹងមានការបំពាក់នូវកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានទំហំ 50MP ទាំងកាមេរ៉ាគោល កាមេរ៉ា ultrawide និង telephoto។ សម្រាប់គ្រាប់ទីបី អាចនឹងមានមុខងារហ៊្សូមបាន 2x optical zoom ស្របពេលដែលអ្នកទម្លាយនិយាយថា អាចនឹងហ៊្សូម digital zoom បាន 40x។
Article image
ស្មាតហ្វូនអេក្រងបត់បានថ្មីនេះ ត្រូវបានគេទម្លាយមុននេះថា នឹងមានការឌីស្សាញជាមួយនិងទម្ងន់ស្រាលជាងជំនាន់មុនៗ ហើយក៏មានកម្រ៉ាស់ស្តើងជាងជំនាន់មុនៗដែរ ដើម្បីផ្តល់អោយការប្រើប្រាស់មានភាពងាយស្រួល។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ ត្រូវបានគេនិយាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែនេះហើយ ដោយនឹងមានការបង្ហាញវត្តមានជាមួយយនិងថេប្លេត vivo Pad 3 និង Pad 3 Pro ផងដែរ។ ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុន vivo នៅមិនទាន់មានការបញ្ជាក់ពេលវេលានៃកាលបរិច្ឆេតច្បាស់លាស់នោះទេ។
vivo X Fold3 Pro នឹងដំណើរការលើបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល X Fold3 ប្រើប្រាស់ Gen 2+