
Vivo X100 series គឺជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតជំនាន់ថ្មីមួយរបស់ក្រុមហ៊ុន ដែលទើបតែប្រកាសចេញនៅលើទីផ្សារហើយនិងមានការដាក់លក់នៅលើទីផ្សារ ហើយក៏មានការគាំទ្រខ្លាំងមិនចាញ់គូប្រជែងរបស់ខ្លួនប៉ុន្អានដែរ។ សម្រាប់ការដាក់លក់នៅថ្ងៃដំបូងទៅលើស្មាតហ្វូននេះ ក្រុមហ៊ុននេះ ទទួលបាននូវតួរលេខខ្ពស់ និងបំបែកកំណត់ត្រាការលក់នៅលើទីផ្សារប្រទេសចិនថែមទៀតផង។
សូមជំរាបថា ក្រុមហ៊ុននេះបានសម្ពោធជាផ្លូវការស្មាតហ្វូន X100 lineup កាលពីដើមខែនេះ ដែលមានម៉ូដែល vivo X100 និង vivo X100 Pro។ បើតាមការបង្ហាញនៅលើរូបភាពផ្សព្វផ្សាយទៅលើការលក់ដំបូងរបស់ X100 series នេះ គឺមានចំនួនខ្ពស់ជាង X90 series ដោយស្មាតហ្វូនជំនាន់ថ្មី X100 lineup នេះ អាចរកចំណូលបាន 1 ពាន់លានយ៉ន់ ដែលស្មើរនិង 140 លានដុល្លារ ដោយតួរលេខនេះ គឺបានមកពីគ្រប់ហាងទាំងអស់នៅទូទាំងប្រទេស ដែលមានដាកលក់ស្មាតហ្វូននេះ។ Vivo X100 គឺមានតម្លៃចាប់ពី 3,999 យ៉ន់ប្រហែល 561 ដុល្លារ ខណៈដែល X100 Pro មានតម្លៃ 4,999 យ៉ន់ប្រហាក់ប្រហែល 701 ដុល្លារ។

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.78-អ៊ីង LTPO OLED displays ល្បឿន 120Hz refresh rate បង្ហាញចេញបាន 1.5K resolution និងមានកម្រិត 3,000 nits of peak brightness។ ស្មាតហ្វូន vivo X100 បំពាក់នូវបន្ទះឈីប MediaTek Dimensity 9300 SoC និងមានរ៉េមទំហំ 16GB និងមានអង្គចងចាំ 1TB។

ស្មាតហ្វូន X100 Pro មានកាមេរ៉ាគោលទំហំ 50-megapixel VCS bionic ខណៈដែលគ្រាប់ទីពីរមានទំហំ 64MP Zeiss telephoto shooter និងគ្រាប់ទីបីមានទំហំ 50MP ultra wide angle lens.។ សម្រាប់ម៉ូដែល X100 Pro គឺមានកាមេរ៉ាគោលទំហំ 50-megapixel ទំហំ 1-អ៊ីងSony IMX989 VCS primary sensor និងមានគ្រាប់ទីពីរមានទំហំ 50-Megapixel Zeiss APO telephoto shooter និងគ្រាប់ទីបីមានទំហំ 50MP ultra wide angle lens។
