ស្វែងរកពួកយើង:

vivo X100 Ultra អាចនឹងមានការបំពាក់នូវ BlueImage ដែលជាបច្ចេកវិទ្យារូបភាពថ្មី អភិវឌ្ឍដោយ vivo ផ្ទាល់តែម្តង!

ដោយ

Koun Jab Luffy

22 មេសា 2024 01:09 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា បានធ្វើការងារនៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល X-series សម្រាប់ទីផ្សារប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ ត្រូវគេបញ្ជាក់ថា នឹងមាន 3 ម៉ូដែល រួមមានដូចជា Vivo X100s, X100s Pro និង X100 Ultra។ បើតាមប្រព័ន្ធផ្សព្វផ្សាយចិនដែលឈ្មោះថា Jiemian News បានង្ហាញថា vivo X100 Ultra នឹងក្លាយជាស្មាតហ្វូនម៉ូដែលថ្មី និងដំបូងគេបំផុតរបស់ក្រុមហ៊ុននេះ ដែលនឹងមានការបំពាក់នូវ BlueImage ដែលជាបច្ចេកវិទ្យារូបភាពថ្មី អភិវឌ្ឍដោយខ្លួនឯងថែមទៀតផង។
vivo BlueImage នេះត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាបច្ចេកវិទ្យារូបភាពទីពីរ ដែលមានការអភិវឌ្ឍដោយខ្លួនឯង បន្ទាប់បច្ចេកវិទ្យារូបភាព Huawei XMAGE ដែលមានវត្តមានកាលពីខែកក្កដា ឆ្នាំ 2022 កន្លងទៅ។ សូមជំរាបថា ក្រុមហ៊ុន vivo បានចុះបញ្ជី trademarked ទៅលើបច្ចេកវិទ្យារូបភាព BlueImage នេះ កាលពីខែវិច្ឆិកាឆ្នាំមុននេះ។ បច្ចេកវិទ្យាថ្មីនេះ នឹងដំណើរនៅលើមុខងារថតរូបជាច្រើន រួមមានដូចជា graphics processors, optical lenses, និង sensors ជាដើម។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់អោយដឹងថា បច្ចេកវិទ្យា BlueImage នេះ អាចនឹងត្រូវបង្ហាញខ្លួននៅលើ vivo X100 Ultra។ នៅក្នុងនោះ ក៏មានការព្យាករណ៌ថា ក្រមហ៊ុននេះ ទំនងជាអាចនឹងបញ្ចប់នូវកិច្ចសហការគ្នាជាមួយនិង Zeiss ដែលបានចាប់ផ្តើមកាលពីឆ្នាំ 2020 កន្លងមកផងដែរ។ ជាមួយគ្នានេះក៏មានការរំពឹងថា BlueImage ក៏អាចនឹងមានប្រើប្រាស់នៅលើ vivo X100s និង vivo X100s Pro ដែលក្រុមហ៊ុនគ្រោងនឹងប្រកាសចេញជាមួយនិង vivo X100 Ultra នៅលើទីផ្សារប្រទេសចិន នាខែក្រោយនេះផងដែរ។
Article image
បើតាមរបាយការណ៌មុននេះបានបញ្ជាក់ថា vivo X100 Ultra នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាគោល ដែកមានទំហំ 50-Megapixel LYT-900 កម្រិត 1 អ៊ីង។ កាមេរ៉ានេះ ត្រូវបានគេមើលឃើញថា មានប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើនរួមមានដូចជា OPPO Find X7 Ultra និង Xiaomi 14 Ultra ជាដើម។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 50-Megapixel ultra-wide lens និងគ្រាប់ទីបីមានទំហំ 50-Megapixel telephoto camera រួមនឹងគ្រាប់ទី 4 មានទំហំ 200-Megapixel periscope telephoto។ កាមេរ៉ានេះ ក៏នឹងមានការបំពាក់នូវមុខងារហ៊្សូម 4.3x optical zoom និង 200x digital zoom ផងដែរ។ ខណៈដែល vivo X100 Ultra នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 នោះ សម្រាប់ vivo X100s និង vivo X100s Pro ត្រូវគេរំពឹងថា នឹងជាម៉ូដែលដំបូងគេនៅលើពិភពលោកផងដែរ ដែលប្រើឈីប Dimensity 9300។
vivo X100 Ultra អាចនឹងមានការបំពាក់នូវ BlueImage ដែលជាបច្ចេកវិទ្យារូបភាពថ្មី អភិវឌ្ឍដោយ vivo ផ្ទាល់តែម្តង!