ស្វែងរកពួកយើង:

vivo X100 Ultra Satellite Communication ទទួលបាននូវការអនុម័តចេញពី 3C និង MIIT រួចរាល់ហើយ

ដោយ

Koun Jab Luffy

02 ឧសភា 2024 08:30 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ជាច្រើន ដែលបានទម្លាយនាពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន vivo នឹងបង្ហាញនូវស្មាតហ្វូនថ្មីមួយដែលមាន 2 ស៊េរី ដោយមានម៉ូដែលនមួយ មានការទ្រទ្រង់នូវបច្ចេកវិទ្យា 5G និងមួយទៀតជាប្រភេទ Satellite Connectivity ដែលមានការទ្រទ្រង់នូវផ្កាយរណប។ ស្មាតហ្វូននេះ គឺមានលេខកូដ V2366GA និង V2366HA។ នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មីដែលមានលេខម៉ូដែល V2366GA គឺទទួលបាននូវការអនុម័តចេញពីវិញ្ញាបនបត្រ 3C និង MIIT របស់ប្រទេសចិន។
កាលពីសប្តាហ៍មុននេះ ស្មាតហ្វូន vivo X100 Ultra Satellite Communication ដែលមានលេខម៉ូដែល V2366GA គឺទទួលបាននូវវិញ្ញាបនបត្រ radio នៅក្នុងប្រទេសចិន។ វិញ្ញាបនបត្រ 3C នេះ បានទម្លាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានបំពាក់នូវ  V8073L0A1-CN / V8073L0E0-CN។ វិញ្ញាបនបត្រនេះ បានទម្លាយថា សម្រាប់ឆ្នាំងសាកនេះ គឺមានបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។ សម្រាប់ស្មាតហ្វូន version ធម្មតាគឺមានបច្ចេកវិទ្យា 80W fast charging ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មី vivo X100 Ultra Satellite Communication នេះក៏មានវិញ្ញាបនបត្រ MIIT ដែលមានការទម្លាយថា ស្មាតហ្វូននេះ នឹងទ្រទ្រង់ទៅលើ Tiantong Satellite Communication ថែមទៀតផង។ នេះគឺជាស្មាតហ្វូន Vivo ដំបូងបំផុតដែលមានបច្ចេកវិទ្យា satellite connectivity។ ស្មាតហ្វូនជាច្រើនទៀតនៅក្នុងទីផ្សាររបស់ចិនដែលទ្រទ្រង់ទៅលើ satellite គឺមានដូចជា Mate 60 Pro+, Xiaomi 14 Ultra, Oppo Find X7 Ultra និង Huawei P70 Ultra ។
Article image
បើមើលទៅលើរូបភាពទី 2 នៅក្នុងរូបភាពខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Xiaomi ដ៏អាថ៌កំបាំងនេះគឺមានលេខកូដ 2405AVPB7C ជាមួយនឹងការទ្រទ្រង់ទៅលើ Tiantong satellite connectivity ហើយក៏ទទួលបាននូវការអនុម័តចេញពី MIIT ថែមទៀត។ ខុសប្លែកពីស្មាតហ្វូន vivo នោះ ក្រុមហ៊ុន Xiaomi មិនទ្រទ្រង់នូវបច្ចេកវិទ្យា cellular connectivity នោះទេ ប៉ុន្តែវាដំណើរការនៅលើ Android OS។ ស្មាតហ្វូន vivo X100 Ultra នេះ មានការឌីស្សាញរបស់ស្មាតហ្វូននេះ ត្រូវបានទម្លាយតាមរយៈរូបភាព poster ផ្លូវការ ដែលមានការបង្ហាញនៅលើ Weibo ថ្មីៗនេះ។ ស្មាតហ្វូនបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 នេះអាចជាម៉ូដែល vivo X100s៕
vivo X100 Ultra Satellite Communication ទទួលបាននូវការអនុម័តចេញពី 3C និង MIIT រួចរាល់ហើយ