ស្វែងរកពួកយើង:

vivo X100 Ultra ដែលបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite អាចនឹងមានការបង្ហាញវត្តមានឆាប់ៗនេះហើយ!

ដោយ

Koun Jab Luffy

04 មេសា 2024 12:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល vivo X100 និងX100 Pro នៅលើទីផ្សារប្រទេស ដោយស្មាតហ្វូនទាំងពីរនេះ គឺមានការបំពាក់នូវបន្ទះឈីប Dimensity 9300 ថែមទៀតផង។
ខណៈដែលហ្វេនរបស់ក្រុមហ៊ុន vivo កំពុងរង់ចាំនូវការបង្ហាញវត្តមានជាផ្លូវការនូវស្មាតហ្វូន vivo X100 Pro+ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 នោះ ក្រុមហ៊ុននេះ គឺមិនទាន់បានប្រកាសចេញនោះទេ។ មានរបាយការណ៌ជាច្រើន បាននិយាយថា ស្មាតហ្វូននេះ នឹងមានការប្តូរឈ្មោះទៅជា Vivo X100 Ultra ហើយអាចមានការប្រកាសចេញនៅក្នុងត្រីមាសទី 2 ខាងមុខនេះហើយ។
បើតាមការបញ្ជាក់នៅលើ Weibo របស់អគ្គនាយករងរបស់ក្រុមហ៊ុន vivo លោក Huang Tao បានអោយដឹងថា ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលមានការប្រើប្រាស់នូវប្រព័ន្ធផ្កាយរណប Satellite Communication នៅក្នុងពេលឆាប់ៗនេះហើយ។ មានការបញ្ជាល់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី  X100 Ultra នៅសល់ពេលមិនយូរទេ។
គួរបញ្ជាក់ថា ថ្មីៗនេះមានរបាយការណ៌ថា Vivo X100 Ultra អាចនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ហើយនិងមានការគាំទ្រដោយប្រព័ន្ធផ្កាយរណប two-way satellite communication ទៀតផង។ ស្មាតហ្វូននេះ នឹងមានការប្រជែងជាមួយ Find X7 Ultra និង Xiaomi 14 Ultra ដែលសុទ្ធសឹងតែជាម៉ូដែលប្រើប្រាស់នូវបច្ចេកវិទ្យាផ្កាយរណបដូចគ្នា។
យោងតាមរបាយការណ៌ថ្មីៗនេះ បានបញ្ជាក់ទៀតថា ស្មាតហ្វូន vivo X100 Ultra នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel LYT-900 សម្រាប់កាមេរ៉ាគោល ហើយកាមេរ៉ានេះ ក៏មានការគាំទ្រដោយមុខងារ Variable Aperture និង OIS ផងដែរ។ កាមេរ៉ានេះត្រូវបានបញ្ជាក់ថា ក៏នឹងមានអមដោយឡែន ultra-wide lens និង telephoto camera រួមជាមួយនិង periscope telephoto camera ផងដែរ។ បើមើលទៅលើការបញ្ជាក់ចុងក្រោយនេះ បាននិយាយថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាទំហំ 200-Megapixel resolution ដែលគាំទ្រនូវការហ៊្សូម 4.3x optical zoom និង 200x digital zoom ហើយនិងមានឡែន 100mm។
Article image
vivo X100 Ultra ត្រូវបានក្រុមហ៊ុននេះនិយាយថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន X100s series of smartphones។ របាយការណ៌ខាងលើបន្តថា X100s និង X100s Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9300+ ហើយអាចនឹងមានវត្តមាននៅប្រទេសចិនក្នុងខែឧសភាខាងមុខនេះផងដែរ។