ស្វែងរកពួកយើង:

vivo X100 Ultra និង vivo S19 Pro ទទួលបាននូវវិញ្ញាបនបត្រថ្មីបន្ថែមនៅមុនការប្រកាសជាផ្លូវការ!

ដោយ

Koun Jab Luffy

28 មេសា 2024 11:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
vivo X100 Ultra ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត flagship គ្រោងនឹងប្រកាសជាផ្លូវការនៅក្នុងប្រទេសចិននាខែឧសភាខាងមុខនេះហើយ។ បើមើលនៅក្នុងវិញ្ញាបនបត្រ 3C នៅក្នុងប្រទេសចិន ក៏ត្រូវបានការអនុម័តទៅលើស្មាតហ្វូននេះមុនការប្រកាសជាផ្លូវការផងដែរ។ នៅក្នុងពេលជាមួយគ្នានេះដែរ ស្មាតហ្វូន S19 Pro ក៏បានបែកធ្លាយនៅលើបញ្ជីរបស់ 3C ដដូចគ្នា។
ស្មាតហ្វូន Vivo X100 Ultra
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បានបង្ហាញថា ស្មាតហ្វូន vivo X100 Ultra នេះ មានលេខកូដ V2366GA និង V2366HA នៅក្នុងទីផ្សាររបស់ចិន។ សម្រាប់ពាក្យថា “GA” គឺសម្រាប់ស្មាតហ្វូន 5G ខណៈពេលដែល “HA” គឺទ្រទ្រង់នូវ Satellite Connectivity ។ នៅលើបញ្ជី 3C នេះ បានអនុម័តទៅលើ 5G របស់ស្មាតហ្វូន X100 Ultra ។ ស្មាតហ្វូននេះ អាចនឹងមានបច្ចេកវិទ្យា 80W Charging ។ សម្រាប់ម៉ូដែល satellite connectivity នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ 3C ផងដែរ។
Article image
របាយការណ៍ជាច្រើនអះអាងថា ស្មាតហ្វូន vivo X100 Ultra នេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 និងអេក្រង់ 6.78-អ៊ីង Samsung AMOLED E7 អេក្រង់ 2K ល្បឿន 120Hz display ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ ក៏បានបង្ហាញពីផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដែរ ដោយកាមេរ៉ាគោល គឺមានទំហំ 50-Megapixel LYT-900 និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide lens និងគ្រាប់ទៅបីមានទំហំ 50-Megapixel telephoto និងគ្រាប់ទីបួនមានទំហំ 200-Megapixel Periscope Telephoto ដែលទ្រទ្រង់នូវ 4.3x optical zoom និង 200x digital zoom ផងដែរ។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើ 50W wireless charging ។
Article image
ស្មាតហ្វូន Vivo S19 series
ថ្មីៗនេះ នៅក្នុងការអនុម័តរបស់ 3C ទៅលើស្មាតហ្វូន Vivo S19 series ក៏បានបង្ហាញថា ស្មាតហ្វូននេះ មានលេខម៉ូឌែល V2364A និង V2362A ។ នៅក្នុងរបាយការណ៍ដដែលនេះ បានបន្តថា ប្រទេសចិន នឹងទទួលបាននូវស្មាតហ្វូននេះជាម៉ូដែល Vivo S19 និង Vivo S19 Pro ។ មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូន S19 និង S19 Pro ជាមួយនឹង S19e អាចនឹងបង្ហាញខ្លួននៅក្នុងខែមិថុនាខាងមុខនេះ៕
vivo X100 Ultra និង vivo S19 Pro ទទួលបាននូវវិញ្ញាបនបត្រថ្មីបន្ថែមនៅមុនការប្រកាសជាផ្លូវការ!