ស្វែងរកពួកយើង:

vivo X100 Ultra អាចនឹងបង្ហាញវត្តមាននៅខែឧសភាខាងមុខនេះ បន្ទាប់ពីទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ 3C

ដោយ

Koun Jab Luffy

27 មេសា 2024 08:45 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន vivo កាលពីពេលថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី X100 Ultra គឺនឹងក្លាយជា ស្មាតហ្វូនថ្មីមួយដែលមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់អាចខលបានថែមទៀតផង។ កំពូលស្មាតហ្វូន នេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញជាផ្លូវការនៅខែក្រោយនេះ ជាមួយនិងស្មាតហ្វូនស៊េរីថ្មី X100s ខណៈដែល ម៉ូដែលប្រណិត X100 និង X100 Pro ត្រូវបានប្រកាសចេញរួចមកហើយ។ ស្របពេលដែលកាលបរិច្ឆេតនៃការបង្ហាញខ្លួន ជិតចូលមកដល់នោះ ស្មាតហ្វូន X100 Ultra ត្រូវបានគេមើលឃើញថា បានទទួលនូវការបញ្ជាក់វិញ្ញាបនបត្រពីស្ថាប័ន 3C ជាមួយនិងលេខម៉ូដែល V2366GA នេះបើតាមការបង្ហោះនៅលើបណ្តាញ Weibo តាមរយៈ Digital Chat Station។
បើតាមការទម្លាយកន្លងមក បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី X100 Ultra នឹងមានពីរម៉ូដែល ដោយម៉ូដែលទីមួយ គឺមានការ បញ្ជាក់ថា ជាម៉ូដែលស្តង់ដារគាំទ្រដោយបច្ចេកវិទ្យា 5G និងម៉ូដែលទីពីរ គឺជាម៉ូដែលពិសេសគាំទ្រដោយបច្ចេកវិទ្យាផ្កាយ រណប satellite connectivity ដែលជាមុខងារថ្មីមួយកំពុងតែមានការពេញនិយមនៅលើទីផ្សារប្រទេសចិននារយៈពេលមួយ រយៈចុងក្រោយនេះ។ ស្មាតហ្វូនជំនាន់ថ្មី X100 Ultra នឹងមានមការទ្រទ្រង់ជាមួយនិងកម្លាំងសាក 80W wired charging។ អ្នកទម្លាយ Digital Chat Station ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Ultra នឹងមានថ្មទំហំធំ អាចនឹងប្រហែល 5,500mAh។
Article image
vivo X100 Ultra នឹងក្លាយជាស្មាតហ្វូនជំនានថ្មីថ្នាក់ប្រណិតបំពាក់នូវកាមេរ៉ាដែលមានការពេញនិយមបំផុតនៅឆ្នាំ 2024 នេះ ពីព្រោះថា ស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាគោល ដែលបំពាក់នូវសិនស័រ Sony Lytia LYT-900 និងមានការ ប្រើប្រាស់នូវឡែន 100mm (4.3x) ទំហំ 200MP periscope telephoto។ សម្រាប់កម្លាំងម៉ាស៊ីនវិញស្មាតហ្វូនជំនាន់ថ្មីនេះ គឺប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Gen 3។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ ស្មាតហ្វូនជំនាន់ថ្មីអាចនឹង មានការបំពាក់នូវប្រព័ន្ធកាមេរ៉ា