
មកដល់ពេលនេះ ស្មាតហ្វូន vivo X100s កំពុងតែស្ថិតនៅក្នុងដំណើរការនៃការអភិវឌ្ឍហើយ។ នៅមុនការប្រកាសជាផ្លូវការនោះ មានការបែកធ្លាយថ្មីមួយ បានបង្ហើបអំពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ស្មាតហ្វូន Flagship នេះផងដែរ។ យោងតាមព័ត៌មានថ្មី ដែលបានចែកចាយចេញពីអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo បានបង្ហាញព័ត៌មានលម្អិតជាច្រើនរបស់ស្មាតហ្វូន។ ស្មាតហ្វូនប្រណិត vivo X100s នេះគឺជាម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។
អ្នកទម្លាយរូបនេះ បានអះអាងថា ស្មាតហ្វូន vivo ថ្មីនេះ នឹងមានបន្ទះឈីប Dimensity ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន MediaTek ។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Dimenity 9300+ SoC។ បើតាមអ្នកទម្លាយ Digital Chat Station បាននិយាយថា ស្មាតហ្វូន X100s នេះ មានអេក្រង់ OLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Dimensity 9300+។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏មានការតម្លើងនូវបច្ចេកវិទ្យាសាកថ្មលឿន 100W wired fast charging និងថាមពលថ្មទំហំ 5,000mAh ផងដែរ។ ស្មាតហ្វូន vivo X100 វិញ មានបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ។

អ្នកទម្លាយ Digital Chat Station បានអះអាងថា ស្មាតហ្វូន vivo X100s ថ្មីនេះ គឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់និងគែមលោហៈធាតុ និងមានកញ្ចក់ខាងក្រោយថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី vivo X100s នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន vivo X Fold 4 និង vivo Pad 3 series នៅខែក្រោយក្នុងប្រទេសចិនថែមទៀត៕
