ស្វែងរកពួកយើង:

vivo X200 បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយបន្ទះឈីប Dimensity 9400 និងមានថ្មទំហំ 5800mAh

ដោយ

Koun Jab Luffy

15 តុលា 2024 10:22 ព្រឹក

អាន 2 នាទី

Article image
ជាមួយនិងវត្តមានម៉ូដែល Pro  ក្រុមហ៊ុន Vivo ក៏មានការប្រកាសចេញនូវម៉ូដែលស្តង់ដារ X200 ផងដែរ។ ស្មាតហ្វូននេះមានសមត្ថភាពខ្ពស់ហើយពិតមានតម្លៃសមរម្យហើយថែមទៀតផងនៅក្នុងត្រកូលស្មាតហ្វូននេះ។ មិនខុសពីម៉ូដែល Pro នោះទេ នៅលើស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីប និងប្រព័ន្ធកាមេរ៉ា ហើយនិងមានថ្មទំហំប្រើប្រាស់បានយូរថែមទៀតផង។
ស្មាតហ្វូន X200 គឺមានការបំពាក់មកជាមួយនូវបន្ទះឈីប MediaTek Dimensity 9400 ដូចម៉ូដែល Pro អញ្ចឹងដែរ។ នៅលើស្មាតហ្វូននេះគឺមានរ៉េមទំហំ 16GB និងមានអង្គចងចាំទំហំចាប់ពី 256GB ដល់ 1TB។ និយាយពីការឌីស្សាញរូបរាងនៅលើស្មាតហ្វូន X200 នេះវិញ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67-អ៊ីង មានគែមអេក្រង់កោងជុំវិញហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យា LTPS display រួមជាមួយនិងបច្ចេកវិទ្យាអេក្រង់ Zeiss Natural Color calibration ថែមទៀតផង។ អេក្រង់ស្មាតហ្វូននេះ គឺមានកម្រិត 10-bit និងទ្រទ្រង់នូវ HDR10+ support ហើយថែមទាំងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ PWM dimming rating, រួមជាមួយនិង peak brightness កម្រិត 4500nits ទៀតផង។
Article image
ក្រុមហ៊ុន Vivo បានបន្តបញ្ជាក់ថា អេក្រង់ស្មាតហ្វូនេះ គឺមានការពង្រឹងគុណភាព និងមានការតម្លើងនូវបច្ចេកវិទ្យាថ្មី ស៊ីថាមពលតិចជាងអេក្រង OLED របស់ដៃគូនានា។ X200 មានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃ optical fingerprint។ និយាយពីកាមេរ៉ានៅលើ X200 គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP Sony IMX921 គាំទ្រដោយសិនស័រ 1/1.56″ និងមានការទ្រទ្រង់នូវឡែន Zeiss f/1.57 lens ហើយនិងមានបច្ចេកវិទ្យា T* coating ថែមទៀតផង។ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា 70mm telephoto lens ដែលមានទំហំ 50MP ទ្រទ្រង់នូវសិនស័រ IMX882 sensor ហើយនិងមួយគ្រាប់ទៀតទំហំ 50MP ជាកាមេរ៉ា ultrawide។
Article image
ស្មាតហ្វូនជំនាន់ថ្មី Vivo X200 មានថ្មទំហំ 5,800mAh BlueVolt battery ដែលថ្មនេះ មានការអាប់ដែតជាងម៉ូដែលមុន ហើយក៏បានកាត់បន្ថយនូវបច្ចេកវិទ្យាសាកពីកម្លាំង 120W fast charging មកនៅត្រឹមតែ 90W wired charging ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះមានការតម្លើងនូវបច្ចេកវិទ្យាការពារទឹកនិងធូលីកម្រិត IP68 rating និង IP69 certification ផងដែរ។ X200 រត់នៅលើស្បែកមុខកម្មវិធី OriginOS 5 ផ្អែកនៅលើ Android skin។
Article image
X200 ដាក់លក់ជាផ្លូវការណ៌នៅថ្ងៃទៅ 19 ខែតុលាជាមួយតម្លៃ CNY 4,300 យ៉ន់ទៅលើទំហំ 12GB/256GB និងតម្លៃ CNY 4,700 យ៉ន់ ទៅលើទំហំ 12GB/512GB ខណៈដែលតម្លៃ CNY 5,000 យ៉ន់ សម្រាប់ទំហំ 16GB/512GB និងតម្លៃ CNY 5,500 យ៉ន់ ទៅលើស្មាតហ្វូនទំហំ 16GB/1TB។
Article image
vivo X200 បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយបន្ទះឈីប Dimensity 9400 និងមានថ្មទំហំ 5800mAh