ស្វែងរកពួកយើង:

vivo X200 FE ត្រូវទម្លាយជាមួយនឹង 4 ពណ៌សម្រាប់ធ្វើការជ្រើសរើស

ដោយ

Koun Jab Luffy

24 ឧសភា 2025 11:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះមានពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើនបាននិយាយពីស្មាតហ្វូន Vivo X200 FE ត្រៀមបង្ហាញខ្លួននៅលើទីផ្សារ ដោយក្នុងនោះ ក៏មានព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនអេក្រង់តូចនេះផងដែរ។ នៅពេលនេះ មានការបញ្ជាក់ជាថ្មីថែមទៀតហើយទាក់ទងជាមួយនិងស្មាតហ្វូនថ្មីនេះ ដោយមានការបង្ហាញនូវពណ៌ និងកាលបរិច្ឆេទនៃស្មាតហ្វូនថ្មីនេះ រួមជាមួយនឹងកាលបរិច្ឆេទនៃការសម្ភោធន៍នៃស្មាតហ្វូន Vivo X Fold 5 ផងដែរ។ សម្រាប់ព័ត៌មាននេះ គឺចេញពីអ្នកទម្លាយ  Paras Guglani បានចែករំលែកនៅលើបណ្តាញសង្គម X។
ស្មាតហ្វូន vivo X200 FE នេះ ត្រូវបានគេនិយាយថា នឹងមានជម្រើស 4 ពណ៌សម្រាប់ធ្វើការជ្រើសរើស ដែលមានដូចជា ពណ៌ប្រផេះ ខ្មៅ ផ្កាឈូក និងលឿង។ នៅក្នុងការបែកធ្លាយចុងក្រោយនេះ ក៏ធ្លាប់មានការបង្ហាញស្មាតហ្វូនថ្មីនេះជាមួយនឹងពណ៌ប្រផេះ និងលឿង ហើយនិងមានបញ្ជាក់ពីទំហំ Storage នៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន Vivo X200 FE នឹងបង្ហាញខ្លួននៅក្នុងខែមិថុនានេះ ហើយអ្នកទម្លាយ Guglain បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែក្រោយនេះ។
Article image
យោងតាមការបែកធ្លាយនេះ មានការទម្លាយអំពីកាលបរិច្ឆេទនៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន Vivo X Fold 5 5G អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌានៅក្នុងត្រីមាសទី 3 ឆ្នាំនេះ។ ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅចន្លោះខែកក្កដា និងខែកញ្ញាឆ្នាំ 2025 នេះ។ តាមការទម្លាយចេញពី Digital Chat Station បញ្ជាក់ថា ស្មាតហ្វូន Vivo X Fold 5 នឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ ហើយការប្រកាសនៅក្នុងទីផ្សារសកល អាចនឹងធ្វើឡើងនៅប៉ុន្មានខែក្រោយទៀតផង។ សម្រាប់អ្នកដែលមិនបានដឹងនោះ Vivo X200 FE គឺជាស្មាតហ្វូន Vivo S30 Pro Mini ៕
vivo X200 FE ត្រូវទម្លាយជាមួយនឹង 4 ពណ៌សម្រាប់ធ្វើការជ្រើសរើស