ស្វែងរកពួកយើង:

vivo X200 Mini អាចនឹងបំពាក់នូវសិនស័រ Sony IMX06C

ដោយ

Koun Jab Luffy

21 កញ្ញា 2024 10:18 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីមុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន vivo មានគម្រោងក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 14 ខែតុលានេះហើយ ដើម្បីធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី vivo X200 Series។ សម្រាប់ឆ្នាំនេះ ស្មាតហ្វូនថ្មី ក៏នឹងមានមានម៉ូដែលមានការឌីស្សាញរូបរាងតូចឈ្មោះហៅថា vivo X200 Mini ផងដែរ។ នៅពេលនេះ មានការចែកចាយនូវ នូវលក្ខណៈលម្អិតរបស់កាមេរ៉ានៃស្មាតហ្វូននេះថែមទៀតផង។
តាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station (DCS) បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Mini នេះ នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50-Megapixel។ កាមេរ៉ាគោលនេះ គឺត្រូវបានក្រុមហ៊ុនសម្រេចដាក់អោយប្រើប្រាស់នូវសិនស័រ Sony IMX06C គាំទ្រជាមួយសិនស័រទំហំ 1/1.28-អ៊ីង និង wide Aperture f/1.57។ សិនស័រថ្មីរបស់ក្រុមហ៊ុន Sony នេះ មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។
Article image
សម្រាប់សិនស័រ 50-Megapixel Samsung JN1 Ultra-Wide Lens នេះ គឺអាចថតរូបភាព Landscape បានស្អាត និងថតរូបភាពជាក្រុមបានទំហំធំជាងមុន។ នៅក្នុងនោះ ក៏នឹងមានសិនស័រទំហំ 50-Megapixel Sony IMX882 Periscope Sensor ដែលគំាដោយលែន 70mm focal length គាំទ្រដោយ f/2.57 aperture សម្រាប់ការ Zoom ផងដែរ។ អ្នកទម្លាយរូបនេះបានបញ្ជាក់ថា សម្រាប់ឡែន telephoto module នៅលើស្មាតហ្វូននេះ អាចថតកម្រិតហ៊្សូមបាន 10x hybrid zoom។
ក្រៅពីនេះ ការបែកធ្លាយជាច្រើន ក៏មានការបញ្ជាក់ដែរថា ស្មាតហ្វូនជំនាន់ថ្មី X200 Mini នេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី X200 និង X200 Pro អញ្ចឹង។ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មទំហំ 5500mAh ឬ 5600mAh ខណៈដែលការបែកធ្លាយជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យា wireless charging ផងដែរ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់ខាងមុខទំហំ 6.3-អ៊ីង និងមានគាំទ្រជាមួយនឹងកម្រិតភាពច្បាស់បានទំហំ 1.5K ហើយនិងរត់បាននៅក្នុងល្បឿន 120Hz refresh rate។ បើតាមរបាយការណ៍ជាច្រើនមុននេះបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Mini នេះ ក៏នឹងមានបំពាក់នូវសិនស័រ Short-Focus Optical Fingerprint Sensor ជំនួសអោយប្រើប្រាស់នូវ Ultrasonic ផងដែរ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយថា គឺនឹងមានតម្លៃសមរម្យជាងគេនៅលើទីផ្សារ៕