ស្វែងរកពួកយើង:

vivo X200 Pro និង X200 Pro Mini នឹងបំពាក់នូវសិនស័រ Sony 1/1.28″ នៅលើកាមេរ៉ាគោល

ដោយ

Koun Jab Luffy

25 កញ្ញា 2024 06:13 ព្រលប់

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌មុននេះ បាននិយាយថា Vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី X200 series នាថ្ងៃទី 14 ខែតុលាខាងមុខនេះហើយ ដោយស្មាតហ្វូននេះ មានម៉ូដែល vivo X200, X200+, X200 Pro និង X200 Pro Mini ខណៈដែល vivo X200 Ultra នឹងមានការសម្ពោធជាផ្លូវការណ៌នៅឆ្នាំក្រោយ។ យោងតាមការទម្លាយចេញពី Digital Chat Station បាននិយាយថា X200 Pro និង X200 Pro Mini នឹងមានការប្រើប្រាស់នូវសិនស័រ Sony LYT-818 នៅលើកាមេរ៉ាគោល។ ស្មាតហ្វូននេះក៏មានអមមកជាមួយនូវសិនស័រទំហំ 50MP និងមានសិនស័រធំដល់ទៅ 1/1.28″ អ៊ីង។
អ្នកទម្លាយរូបនេះបន្តថា កាមេរ៉ាគោលនេះ គឺមានគាំទ្រនូវសិនស័រទំហំ f/1.57 aperture ដែលមានសមត្ថភាពខ្ពស់ជាងជំនាន់មុនទៅលើការថត wider aperture កម្រិត low-light performance និង bokeh effect។ សិនស័រ LYT-818 sensor នេះ ក៏មានការទ្រទ្រង់នូវ real time HDR preview, 86dB HDR dynamic range per frame និង 0.95e signal-to-noise ratio ដែលផ្តល់អោយអ្នកប្រើប្រាស់អាចផលិតរូបភាព និងវីដេអូនៅលើស្មាតហ្វូននេះ កាន់តែមានភាពអស្ចារ្យ។ យោងតាមការបញ្ជាក់ពី Sony បានអោយដឹងថា សិនស័រនេះថែមទាំងអាចធ្វើការកាត់បន្ថយភាព noise នៅក្នុងការផលិតរូបភាព low-light situations បានល្អថែមទៀតផង។
vivo X200 Pro ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានអេក្រង់ 6.7 អ៊ីង ឬ 6.8 អ៊ីង មានគែម micro-curved LTPO display បង្ហាញចេញបានកម្រិត 1.5K resolution។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 9400 ដែលជាឈីបមានសមត្ថភាពខ្ពស់បំផុត។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះមានទំហំ 6000mAh។ X200 Pro ត្រូវគេរំពឹងថា នឹងមានកាមេរ៉ា 50MP ultrawide  និង 200MP periscope telephoto ជាមួយនិងកាមេរ៉ាគោលដែលមានសិនស័រថ្មីផងដែរ។
Article image
តាមប្រសាសន៌របស់ Jia លោក Jingdong ដែលជាអគ្គនាយករងក្រុមហ៊ុន Vivo នៅថ្ងៃនេះ ក៏បានបញ្ជាក់ពីស្មាតហ្វូន Vivo X200 Pro Mini ផងដែរ។  តាមរបាយការណ៌ខាងលើនេះនិយាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំតូចត្រឹមតែ 6.3 អ៊ីងប៉ុណ្ណោះ។ អេក្រង់នេះ គឺជាអេក្រង់ AMOLED display រត់នៅលើបន្ទះឈីប Dimensity 9400 ដូចគ្នាដែរ។ មកដល់ពេលនេះ គេនៅមិនទាន់មានការទម្លាយចេញនូវព័ត៌មានស្មាតហ្វូន X200 Pro Mini នៅឡើយទេ។