ស្វែងរកពួកយើង:

vivo X200 Pro Mini នឹងក្លាយជាម៉ូដែល Flagship ជំនាន់ថ្មីនៃត្រកូល X200 Series

ដោយ

Koun Jab Luffy

26 កញ្ញា 2024 09:39 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើនបានអះអាងថា ស្មាតហ្វូនស៊េរីថ្មី vivo X200 series នឹងមានម៉ូដែលថ្មីមួយបន្ថែមទៀតមានឈ្មោះថា  “mini”។ លោក Jia Jingdong អនុប្រធានរបស់ក្រុមហ៊ុន Vivo និងអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន និងយុទ្ធសាស្រ្តផលិតផល ពេលនេះ ទើបតែបញ្ជាក់ជាផ្លូវការទៅលើស្មាតហ្វូនថ្មីនេះហើយ គឺមានឈ្មោះថា vivo X200 Pro Mini។ នៅថ្ងៃនេះ គាត់បានបង្ហោះនៅលើ Weibo ថា កីឡាការនីអូឡាំពិក Zheng Qinwen នឹងក្លាយជាអ្នកតំណាងរបស់ម៉ាកយីហោស្មាតហ្វូន vivo X200 series នេះថែមទៀតផង។
សូមជំរាបថា ស្មាតហ្វូន vivo X200 series នេះនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងប្រទេសចិននាថ្ងៃទី 14 ខែតុលានេះហើយ។ នៅក្នុងការបង្ហោះនៅលើ Weibo ក៏មានការបង្ហាញវត្តមានរបស់ស្មាតហ្វូន vivo X200 Pro Mini ផងដែរ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ចែករំលែកនូវព័ត៌មានលម្អិតនៃបច្ចេកទេសរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូន vivo X200 series នេះ ត្រូវបានគេមើលឃើញថា គឺមានច្រើនម៉ូដែលដូចជា vivo X200, vivo X200 Pro, vivo X200 Pro Mini និង vivo X200 Ultra។
Article image
មានការរំពឹងថា ស្មាតហ្វូនម៉ូដែល Ultra ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 នឹងបង្ហាញខ្លួន នៅដើមឆ្នាំក្រោយនេះ។ ក្រៅពី Ultra សម្រាប់ម៉ូដែលជាច្រើនទៀត ដែលគ្រោងនឹងបង្ហាញខ្លួននៅប្រទេសចិននាថ្ងៃទី 9 ខែតុលានេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400 SoC ទាំងអស់។ បើតាមរបាយការណ៍ថ្មីៗនេះ បាននិយាយថា ស្មាតហ្វូន vivo X200 Pro Mini នេះ នឹងមានរូបរាងតូច ហើយនឹងមានអេក្រង់ទំហំ 6.3-អ៊ីង OLED។
Article image
ទាក់ទងជាមួយស្មាតហ្វូននេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើ Weibo ដោយមានការបង្ហាញថា ស្មាតហ្វូន vivo X200 Pro Mini នឹងក្លាយជា version តូចជាងគេរបស់ស្មាតហ្វូន vivo X200 Pro។ ស្មាតហ្វូននេះ ក៏នឹងមានទម្ងន់ស្រាល ហើយនិងការបង្កើនទៅលើល្បឿនដំណើរការខ្លាំងថែមទៀតផង។ ស្មាតហ្វូនដែលមានឈ្មោះហៅថា “Pro” នេះ មិនមែនជាម៉ូដែលតម្លៃធូរថ្លៃនោះទេ នៅក្នុង Series នេះ។ ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូន flagship ថែមទៀតផង៕
vivo X200 Pro Mini នឹងក្លាយជាម៉ូដែល Flagship ជំនាន់ថ្មីនៃត្រកូល X200 Series