ស្វែងរកពួកយើង:

vivo X200 Pro និង X200 Pro mini ក្លាយជាម៉ូដែលដំបូងគេដែលប្រើឈីប Dimensity 9400

ដោយ

Koun Jab Luffy

15 តុលា 2024 11:23 ថ្ងៃត្រង់

អាន 3 នាទី

Article image
ថ្មីៗនេះ Vivo ទើបតែប្រកាសចេញនូវស្មាតហ្វូនម៉ូដែលប្រណិតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល X200 Pro និង X200 Pro mini។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ស្មាតហ្វូន X200 Pro គឺជាម៉ូដែលប្រណិតថ្មីមួយដែលមានការឌីស្សាញជាមួយនិងបច្ចេកវិទ្យាថ្មីៗ និងមានការបំពាក់នូវកាមេរ៉ាដែលមានសមត្ថភាពខ្ពស់បំផុត។ សម្រាប់ X200 Pro mini វិញ ក៏មានការតម្លើងនូវផ្នែកខាងក្នុងដូចសិស្សច្បងអញ្ចឹងដែរ ខុសតែរូបរាងបន្តិច ដោយម៉ូដែល Pro Mini គឺមានរាងជា compact design។ ស្មាតហ្វូននេះមានការបំពាក់នូវកាមេរ៉ា 200MP telephoto lens ហើយនិងមានថ្មទំហំធំថែមទៀតផង។
X200 Pro ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលមួយដែលមានលក្ខណៈសម្បត្តិធំជាងគេនៅក្នុចំណោមបងប្អូនទាំងបី។ ស្មាតហ្វូននេះមានអេក្រង់គែមកោង និងមានគែម bezels តូចនៅគ្រប់ជ្រុងតែម្តង។ បន្ទះអេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានទំហំ 6.78 អ៊ីង គាំទ្រនូវបច្ចេកវិទ្យា LTPO panel ហើយនិងមានកម្រិត refresh rate ល្បឿន 120Hz។ អេក្រង់នេះមានកម្រិតពន្លឺ brightness 4,500nits និងមានការទ្រទ្រង់នូវ Dolby Vision support ដែលផ្តល់នូវពិសោធន៌ខ្ពស់សម្រាប់អ្នកប្រើប្រាស់។
Article image
ចំពោះម៉ូដែល X200 Pro mini វិញ គឺមានអេក្រង់រាបស្មើរទំហំត្រឹមតែ 6.31-អ៊ីងប៉ុណ្ណោះ ប៉ុន្តែអេក្រង់នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ LTPO 120Hz refresh rate និងកម្រិត 4500nits of brightness។ ស្មាតហ្វូននេះ មានជម្រើសពណ៌ “Sapphire Blue” ដែលមើលទៅទាក់ទាញដូចជាពន្លឺនៃរលកទឹកសមុទ្រអញ្ចឹង។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9400 ដែលជាបន្ទះឈីបមួយមានការអភិវឌ្ឍន៌រួមជាមួយនិងក្រុមហ៊ុន Vivo។
Article image
បន្ទះឈីបនេះ គឺជាឈីបដែលប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិត 3nm របស់ MediaTek ដែលមានការដំណើរការ Cortex-X925 super core ដែលមានការគាំទ្រដោយ 12-core GPU ថែមទៀតផង។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនថ្មីៗនេះ ត្រូវបានក្រុមហ៊ុន Vivo ពង្រីកទៅលើថាមពលថ្ម ដែលមានការអភិវឌ្ឍថ្មី Silico Anode technology ផងដែរ។ ស្មាតហ្វូន X200 Pro មានថ្មទំហំ 6,000mAh ខណៈដែល X200 Pro mini មានថ្មទមហំ 5,700mAh unit។ បន្ថែមពីនេះនៅលើស្មាតហ្វូនថ្មីៗទាំងពីរនេះ ថែមទាំងមានការប្រើប្រាស់បច្ចេកវិទ្សាសាកកម្លាំង 90W fast wired charging និង wireless charging កម្លាំង 30W ថែមទៀតផង។
Article image
X200 Pro series គឺមានការឌីស្សាញជាមួយម៉ូឌុលកាមេរ៉ាថ្មីមានសិនស័រចំនួន 3 គ្រាប់ និងមានការទ្រទ្រង់នូវ Zeiss optics ហើយនិងមានប្រើប្រាស់នូវបន្ទះឈីប Vivo V3+ imaging ថែមទៀតផង។ សម្រាប់កាមេរ៉ាគោល គឺមានការប្រើប្រាស់នូវសិនស័រ Sony LYT-818 គាំទ្រនូវ 1/1.28-អ៊ីង ហើយនិងមាន Aperture f/1.57 lens។ ក្រុមហ៊ុន Vivo បានបញ្ជាក់ថា សិនស័រថ្មីនេះ នឹងមានសមត្ថភាពខ្ពស់ទៅលើការថតរូប និងវីដេអូ។
Article image
ស្មាតហ្វូននេះ ក៏មានការបំពាក់នូវកាមេរ៉ាទំហំ 200MP Zeiss APO telephoto camera ដែលមានការប្រើប្រាស់នូវឡែន 85mm (3.7x) និងមាន Aperture bright f/2.67 lens ផងដែរ។ សម្រាប់គ្រាប់ទីបីមានទំហំ 50MP ultrawide។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាមុខទំហំ 32MP ហើយនិងការគាំទ្រនូវមុខងារ autofocus ទៀតផង។
Article image
Vivo X200 Pro មាន 4 ទំហំ គឺ 12GB/256GB, 16GB/512GB, 16GB/1TB និង 16GB/1TB Satellite Edition មានតម្លៃចាប់ពី CNY 5,299 យ៉ន់ (USD $750) សម្រាប់ម៉ូដែលស្តង់ដារ ខណៈដែល 3 ម៉ូដែលទៀតមានតម្លៃ CNY 5,999 យ៉ន់, CNY 6,499 យ៉ន់, and CNY 6,799 យ៉ន់។
Article image
X200 Pro mini មាន 3 ទំហំ 12GB/256GB, 16GB/512GB និង 16GB/1TB មានតម្លៃ CNY 4,699 យ៉ន់, CNY 5,299 យ៉ន់ និង CNY 5,799 យ៉ន់។
vivo X200 Pro និង X200 Pro mini ក្លាយជាម៉ូដែលដំបូងគេដែលប្រើឈីប Dimensity 9400