ស្វែងរកពួកយើង:

vivo X200 Pro នឹងមានកាមេរ៉ា 200MP Periscope Telephoto និងសិនស័រ Sony 50MP ដំណើរការលើបច្ចេកវិទ្យាថ្មី 22nm

ដោយ

Koun Jab Luffy

15 សីហា 2024 07:54 ព្រឹក

អាន 2 នាទី

Article image
គិតមកទល់នឹងពេលនេះមានរបាយការណ៌ជាច្រើនបាននិយាយរួចមកហើយស្តីពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នៅលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះ។ យោងតាមការទម្លាយថ្មីចុងក្រោយនេះ បានបញ្ជាក់ថា ក្រៅពីម៉ូដែល vivo X200 និង X200 Pro គឺនៅមានមួយម៉ូដែលទៀត ដែលគេរំពឹងថា គឺជា  vivo X200 Mini។ បើតាមការទម្លាយចេញពី Digital Chat Station នៅថ្ងៃនេះ គឺមានការបញ្ជាក់ជាថ្មីពីកាមេរ៉ា និងមានការបង្ហាញថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400។
បើក្រឡេកមើលទៅលើអ្វីដែលប្រភពខាងលើនេះ ចែកចាយនេះ ត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន vivo X200 Pro។ នៅបណ្តាញ Weibo ដែលបានផុសដោយអ្នកទម្លាយ Digital Chat Station គឺបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Pro នឹងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាក្រោយ។ សម្រាប់កាមេរ៉ាគោលដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវសិនស័រថ្មីរបស់ Sony ដែលមានទំហំ 50-Megapixel និងមានការគាំទ្រដិយដំណើរការបច្ចេកវិទ្យា 22nm process technology។
គួរបញ្ជាក់ថា បើមើលទៅលើសិនស័រ Sony IMX989 ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន vivo X100 Pro នាពេលកន្លងមកនោះ គឺមានការដាក់អោយដំណើរការជាមួយនិងកម្រិត 40nm node។ ប្រព័ន្ធកាមេរ៉ាក្រោយរបស់ Vivo X200 Pro ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់នូវសិនស័រ 200-Megapixel Periscope Telephoto ដូចគ្នាជាមួយនិងឡែនមួយដែលមានការប្រើប្រាស់នៅលើ vivo X100 Ultra អញ្ចឹងដែរ។ ឡែននេះ នឹងមានការបំពាក់នូវសិនស័រ 1/1.4-អ៊ីង sensor និងមាន f/2.67 aperture។
ខណៈដែលការបែកធ្លាយនេះនៅមិនទាន់ទម្លាយចេញទាំងស្រុងនៅឡើយនោះ នៅពេលនេះ មានការព្យាករណ៌ថា កាមេរ៉ាស្មាតហ្វូននេះ នឹងមានប្រើប្រាស់នូវសិនស័រ 50-Megapixel ultra-wide lens ហើយបន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានការតម្លើងមកជាមួយនូវបន្ទះឈីបដែលមានការអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ រួមជាមួយនិង Sofware ដែលជួយអោយការថតរូប និងវីដេអូ នៅលើស្មាតហ្វូននេះបានកាន់តែស្អាតថែមទៀតផង។
Article image
របាយការណ៌មុននេះ បានរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Pro នឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED និងមានគែមកោង ហើយនិងមានគែមអេក្រង់ជុំវិញ ultra-thin bezels កម្រ៉ាស់ស្តើងមែនទែន។ មានការបញ្ជាក់ថា អេក្រង់ស្មាតហ្វូននេះមានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃ a ultrasonic in-screen fingerprint scanner។ ស្មាតហ្វូននេះ នឹងមានថ្មទំហំដល់ទៅ 6,000mAh។