ស្វែងរកពួកយើង:

vivo X200 Pro នឹងមានគែមជុំវិញកោងហើយមាននិងឌីស្សាញជាមួយស៊ុមកាមេរ៉ាស្រស់ស្អាតបំផុត

ដោយ

Koun Jab Luffy

10 តុលា 2024 09:07 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលស្មាតហ្វូនជំនាន់ថ្មី vivo X200 series ត្រូវបានគេបញ្ជាក់ថា នឹងមានការបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ នៅពេលនេះក្រុមហ៊ុន vivo បានបញ្ចេញនូវយុទ្ធនាការនៃការផ្សព្វផ្សាយទៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ តាមរយៈនៃការ ការទម្លាយព័ត៌មានថ្មីជាបន្តបន្ទាប់ ដោយបូករួមទាំងវីដេអូផងដែរ។ នៅពេលនេះ ក៏មានការបង្ហាញនូវការឌីស្សាញថ្មីនៃរូបរាងរបស់ស្មាតហ្វូន X200 Pro និងវីដេអូ unboxing ទៅលើស្មាតហ្វូននេះមុនការប្រកាសជាផ្លូវការផងដែរ។
នៅក្នុងវីដេអូ unboxing នេះ គឺមានការបង្ហាញនូវពណ៌ចំនួន 3 របស់ស្មាតហ្វូន X200 Pro នេះ ហើយក៏មាន ring នៅជុំវិញកាមេរ៉ា ជាមួយនឹងអេក្រង់គែមកោង “micro-quad-curved” display ថ្មីផងដែរ។ ថ្មីៗនេះ ស្មាតហ្វូន X200 Pro ដែលគ្រោងនឹងដាក់លក់នៅទីផ្សារសកល ក៏ត្រូវបានគេបង្ហាញខ្លួននៅលើ SGS Fimko database ហើយនិង Geekbench រួចហើយ។
Article image
នៅលើបញ្ជីនេះ មានការបង្ហាញថា ស្មាតហ្វូនជំនាន់នេះ នឹងបង្ហាញខ្លួនឆាប់ៗនេះ នៅក្នុងទីផ្សារសកល។ នៅក្នុងបញ្ជីនៃ Geekbench នេះ គឺសម្រាប់ស្មាតហ្វូន X200 Pro (V2413) ដែលបំពាក់នូវបន្ទះឈីប Dimensity 9400 ជាមួយនឹងរ៉េមទំហំ 16GB ។
នៅលើ Geekbench នេះថែមទាំងបានបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មី X200 Pro នេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកជាមួយនឹងស្បែកមុខកម្មវិធី Funtouch OS 15។ ជាមួយនិងការធ្វើតេស្តនៅលើបញ្ជីនេះ បង្ហាញថាស្មាតហ្វូននេះមានពិន្ទុ 2,755 ទៅលើការតេស្ត single-core និង 8,519 ទៅលើការតេស្ត multi-core។
នៅលើបញ្ជីនៃ SGS Fimko នេះ បានបញ្ជាក់ដែរថា ស្មាតហ្វូនទាំង 3 នេះ គឺមានលេខកូដ vivo X200 (V2405A), X200 Pro Mini (V2405DA) និង X200 Pro (V2413) ហើយក៏នឹងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Origin OS 5/ FuntouchOS 15 ផងដែរ៕